ក្រុមហ៊ុន Tesla គឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលើលោក បើផ្អែកតាមមូលធនរបស់ក្រុមហ៊ុនយក្សមួយនេះ ប៉ុន្តែបើនិយាយពីរឿងរកប្រាក់ចំណូលប្រចាំឆ្នាំវិញ Tesla មិនមែនជាអ្នករកប្រាក់បានច្រើនជាងគេឡើយ។
យោងតាមរបាយការណ៍ចុះផ្សាយដោយ Testndrive បានឲ្យដឹងថា ក្រុមហ៊ុនដែលរកចំណូលបានច្រើនបំផុត គិតត្រឹមខែឧសភា ២០២២ គឺក្រុមហ៊ុនជប៉ុន Toyota ឯណោះទេ ខណៈក្រុមហ៊ុនគ្រប់គ្រងដោយ Elon Musk ស្ថិតនៅលេខរៀងទី ៦។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមហ៊ុនផលិតរថយន្តទាំង ១០ ដែលរកចំណូលបានច្រើនបំផុតគិតត្រឹមខែឧសភា ២០២២ ផ្អែកតាមទិន្នន័យចុះផ្សាយដោយ Testndrive៖
1/ Toyota រកចំណូលបានប្រហែល ៥៩,៤៧ ពាន់លានដុល្លារ
2/ Mercedes Benz រកចំណូលបានប្រហែល ៥៨,២ ពាន់លានដុល្លារ
3/ Volkswagen រកចំណូលបានប្រហែល ៤៧,០២ ពាន់លានដុល្លារ
4/ BMW រកចំណូលបានប្រហែល ៤០,៤៤ ពាន់លានដុល្លារ
5/ Porche រកចំណូលបានប្រហែល ៣៤,៣២ ពាន់លានដុល្លារ
6/ Tesla រកចំណូលបានប្រហែល ៣១,៩៨ ពាន់លានដុល្លារ
7/ Honda រកចំណូលបានប្រហែល ៣១,៣៦ ពាន់លានដុល្លារ
8/ Ford រកចំណូលបានប្រហែល ២២,៦៧ ពាន់លានដុល្លារ
9/ Volvo រកចំណូលបានប្រហែល ១៧,៧៥ ពាន់លានដុល្លារ
10/ Audi រកចំណូលបានប្រហែល ១៧,១៨ ពាន់លានដុល្លារ៕