កាលពីពេលថ្មីនេះ រុស្ស៊ីបានធ្វើពិធីទទួលស្គាល់ទឹកដីអ៊ុយក្រែនដែលខ្លួនកាត់យកអំឡុងពេលសង្គ្រាម ហើយសហរដ្ឋអាមេរិកបានចេញមុខប្រតិកម្មយ៉ាងខ្លាំងជុំវិញបញ្ហាមួយនេះ។

យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃទី ២៩ កញ្ញាថា អាមេរិកនឹងមិនទទួលស្គាល់ទឹកដីអ៊ុយក្រែន ៤ តំបន់ដែលរុស្ស៊ីបានកាត់យកជាដាច់ខាត។

មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោករូបនេះថែមទាំងបង្ហើបទៀតថា អាមេរិកកំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្តជាច្រើនរបស់ខ្លួន ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមលើតំបន់ ៤ នោះដែលរុស្ស៊ីទើបនឹងកាត់យកទៀតផង។

“ជំនួសមុខឲ្យសហរដ្ឋអាមេរិក ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកនឹងមិនព្រមទទួលស្គាល់ទឹកដីអ៊ុយក្រែនដែលរុស្ស៊ីបានកាត់យកនោះជាដាច់ខាត”។ នេះបើតាមសម្ដីរបស់ប្រធានាធិបតីអាមេរិកបាននិយាយ៕