នៅថ្ងៃទី ៣០ មិថុនា ២០២២ នេះ តុលាការរដ្ឋធម្មនុញ្ញថៃបានប្រកាសថា លោក ប្រាយុទ្ធ ចាន់អូចា នឹងនៅតែរក្សាតំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃដដែល ហើយលោកក៏មិនបានរំលោភលើបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញដែលកំណត់ឱ្យលោកកាន់តំណែងរយៈពេលប្រាំបីឆ្នាំដែរ។

យោងតាមការចុះផ្សាយពី AP បានបញ្ជាក់ថា គណបក្សប្រឆាំងបានប្ដឹងផ្ដល់ដល់តុលាការ ដោយបានចោទលោកប្រាយុទ្ធ ថាបានកាន់អំណាចលើសរយៈពេល ៨ ឆ្នាំ ពោលតាំងពីឆ្នាំ ២០១៤។

ប៉ុន្តែ ក្រុមអ្នកគាំទ្រលោកប្រាយុទ្ធបានតបតទៅវិញថា អាណត្តិរបស់លោកគួរតែរាប់នៅចាប់ពីឆ្នាំ ២០១៧ ពោលគឺ នៅពេលដែលបង្កើតរដ្ឋធម្មនុញ្ញថ្មី ហើយនេះក៏មានន័យថារូបលោកអាចបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០២៥ ឯណោះ។

សូមជម្រាបដែរថា នៅក្នុងការប្រកាសសាលក្រមមួយនេះ សមាជិក ៩ រូបនៅតុលាការបានអះអាងថា អាណត្តិគ្រប់គ្រងអំណាចរបស់លោកប្រាយុទ្ធ គួរតែត្រូវបានរាប់បន្ទាប់ពីការបង្កើតរដ្ឋធម្មនុញថ្មី៕