កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទចិន Xiaomi Corp បានបង្ហាញការខកចិត្តជាខ្លាំង ជាមួយនឹងរដ្ឋាភិបាលឥណ្ឌាដែលបានបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនប្រមាណ ៦៨២ លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពី CNA។
ប្រភពដដែលបានបន្ថែមទៀតថា រដ្ឋាភិបាលឥណ្ឌាបានចេញមុខអះអាងថា ទីភ្នាក់ងារប្រយុទ្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុឥណ្ឌាបានរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនខាងលើប្រមាណ ៥៥,៥១ ពាន់លានរូពី និងបានចោទប្រកាន់ Xiaomi ជាប់ពាក់ព័ន្ធនឹងការផ្ទេរប្រាក់ខុសច្បាប់។
ប៉ុន្តែក្រុមហ៊ុនខ្នាតយក្សរបស់ចិនបានតបតទៅវិញថា ទ្រព្យសម្បត្តិប្រមាណ ៨៤% នៃទឹកប្រាក់សរុបដែលបានរឹបអូសនោះ គឺជាការទូទាត់ថ្លៃសួយសារទៅកាន់ក្រុមហ៊ុនអាមេរិក Qualcomm Group សម្រាប់ការបញ្ជាទិញបន្ទះឈីបប៉ុណ្ណោះ។
សូមជម្រាបដែរថា មិនមែនមានតែ Xiaomi ឡើយ ពោលមួយរយៈកាលចុងក្រោយនេះ ក្រុមហ៊ុនចិនដែលកំពុងរកស៊ីនៅឥណ្ឌា ហាក់ជួបប្រទះបញ្ហាឥតឈប់ឈរ បន្ទាប់ពីប្រទេសទាំង ២ មានទំនាស់ព្រំដែនកាលពីឆ្នាំ ២០២០៕