ទំហំនៃការខូចខាតផ្នែកបរិស្ថាននៅអ៊ុយក្រែន មានប្រហែល ៣៥ ពាន់លានដុល្លារ ដោយសារការវាយលុកពីរុស្ស៊ី

អន្តរជាតិ

តាំងពី​រុស្ស៊ី​បើក​ការឈ្លានពាន​ចូល​ប្រទេស​អ៊ុយក្រែន កាលពីចុងខែកុម្ភៈ​មកទល់​ពេលនេះ គឺបានបង្ហាញ​ថា ប្រទេស​ទាំង ២ ទទួល​រង​ការ​ខាតបង់​រៀងៗខ្លួន ប៉ុន្តែ​អ៊ុយក្រែន​ជាជនរងគ្រោះ​ធំ​ជាងគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ទិន្នន័យ​បញ្ចេញ​ដោយ​មន្ត្រី​ផ្នែក​បរិស្ថាន​អ៊ុយក្រែន​បានទម្លាយ​ថា ការខូចខាត​ផ្នែក​បរិស្ថាន​ដែល​បង្ក​ឡើង​ដោយ​រុស្ស៊ី​ គឺ​មាន​ប្រមាណ ៣៦ ពាន់​លាន​អឺរ៉ូ ឬ​ជាង ៣៥ ពាន់​លាន​ដុល្លារ​អាមេរិក។

មួយ​ក្នុង​ចំណោម​តំបន់​ការពារ​ទាំង ៥ នៅ​អ៊ុយក្រែន គឺ​មាន​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ហើយ​របាយការណ៍​ទាក់ទង​នឹង​បញ្ហា​មួយ​នេះ​មាន​ដល់​ទៅ​ជាង ២ ០០០ ករណី​ឯណោះ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី CNA។

ដោយឡែក​ បើតាម​ការ​សន្និដ្ឋាន​ពី​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បង្ហើប​ថា ទំហំ​នៃ​ការ​ខូចខាត​បរិស្ថាន​ដ៏​ធំ​នេះ រាប់​បញ្ចូល​ទាំង​ការ​បំភាយ​ផ្សែងពុល​ដោយសារ​ភ្លើងសង្គ្រាម​ប្រមាណ ២៥ ពាន់​លាន​អឺរ៉ុប និង ១១,៤ ពាន់​លាន​អឺរ៉ូ​ទៀត គឺ​សម្រាប់​ប៉ះប៉ូវ​ដល់​ផ្ទៃដី​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​សង្គ្រាម​៕