អាជីពជាតារាសម្ដែង គឺជាប្រភពចំណូលដ៏ធំមួយលើឆាកអន្តរជាតិ ហើយបើសិនជាប្រិយមិត្តជាអ្នកគាំទ្រខ្សែភាពយន្តបែបវាយប្រហារ ក្បាច់គុនចិន ច្បាស់ជាស្គាល់ពីតារាសម្ដែងចិនដូចជា Jackie Chan (ឈិន ឡុង) និងលោក Jet Li (លី លានជា) ជាមិនខាន។

ដោយឡែក ថ្មីនេះសារព័ត៌មាន Therichest បានចេញផ្សាយថា តារាក្បាច់គុនទាំង ២ រូបខាងលើបានលេចវត្តមានក្នុងបញ្ជីតារាសម្ដែងអាស៊ីមានបំផុតក្នុងលោកប្រចាំឆ្នាំ ២០២២ ថែមទៀតផង។

តទៅនេះគឺជាបញ្ជីឈ្មោះរបស់តារាសម្ដែងអាស៊ីមានបំផុតក្នុងលោកប្រចាំឆ្នាំ ២០២២ ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយ Therichest៖
1/ Jackie Chan មានទ្រព្យសម្បត្តិប្រមាណ ៤០០ លានដុល្លារ
2/ Jet Li មានទ្រព្យសម្បត្តិប្រមាណ ២៥០ លានដុល្លារ
3/ Chow Yun-Fat មានទ្រព្យសម្បត្តិប្រមាណ ២០០ លានដុល្លារ

4/ Jay Chou មានទ្រព្យសម្បត្តិប្រមាណ ៩៥ លានដុល្លារ

5/ Huang Xiaoming មានទ្រព្យសម្បត្តិប្រមាណ ៨០ លានដុល្លារ

6/ Andy Lau មានទ្រព្យសម្បត្តិប្រមាណ ៧០ លានដុល្លារ

7/ Tony Jaa មានទ្រព្យសម្បត្តិប្រមាណ ១០ លានដុល្លារ៕
