ឥណ្ឌូនេស៊ី តំឡើងតម្លៃគោលធ្យូងថ្ម ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចំពេលតម្រូវការកើនឡើង

អន្តរជាតិ

ប្រទេសឥណ្ឌូនេស៊ី ថ្មីៗនេះ បានធ្វើការកំណត់តម្លៃគោលធ្យូងថ្មរបស់ខ្លួន ក្នុងកម្រិតខ្ពស់បំផុត សម្រាប់ខែតុលានេះ នៅចំពេលកំពុងមានតម្រូវការខ្លាំងពីប្រទេសនៅអឺរ៉ុប ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីថាលពលម៉ាឡេស៊ី កាលពីថ្ងៃចន្ទ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃគោលប្រចាំខែបានកើនឡើងដល់ ៣៣០,៩៧ ដុល្លារ ក្នុងមួយតោន ដែលជាចំនួនកើនឡើងពី ៣១៩,២២ ដុល្លារ នៅក្នុងខែកញ្ញា និងជាតម្លៃបំបែកកំណត់ត្រាពីមុន ៣២៣,៩១ ដុល្លារ កាលពីខែមិថុនា ។

មិនតែប៉ុណ្ណោះ ក្រសួងថាលពល បាននិយានៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសារតែរោងចក្រថាមពលធ្យូងថ្ម នៅក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួន កំពុងដំណើរការឡើងវិញ ដូច្នេះវាបានរួមចំណែកដល់ការកើនឡើងនៃតម្រូវការធ្យូងថ្មពិភពលោក ។

បញ្ហាកង្វះការផ្គត់ផ្គង់ជាសកល និងការព្រួយបារម្ភអំពីសន្តិសុខថាមពល ដែលកំពុងមានការកើនឡើង បានជំរុញឱ្យមានការស្ទុះងើបឡើងវិញ ដែលធ្លាប់មានពីមុនមក សម្រាប់តម្រូវការធ្យូងថ្ម ។

មិនតែប៉ុណ្ណោះ ឥណ្ឌូនេស៊ី បានក្លាយជាប្រភពថាមពលដ៏សំខាន់បំផុត សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសលោកខាងលិច ខណ:ពេលដែលពួកគេកំពុងព្យាយាមផ្តាច់ខ្លួនចេញពីការផ្គត់ផ្គង់របស់ប្រទេសរុស្ស៊ី ។

លើសពីនេះទៅទៀត អ្នកទិញធ្យូងថ្មនៅទូទាំងទ្វីបអាស៊ី និងមួយចំនួនមកពីអឺរ៉ុប បានសម្រុកមកចូលរួមសន្និសីទឧស្សាហកម្មមួយ នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីចុងខែកញ្ញា ដើម្បីស្វែងរកការផ្គត់ផ្គង់ធ្យូងថ្ម ដែលពួកគេអាចទទួលបាន មុនពេលរដូវរងារ ឈានចូលមកដល់ ៕