កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក Anil Ambani ប្រធានក្រុមហ៊ុន Reliance Group បានប្រកាសលាលែងតំណែងជានាយកផ្នែក Reliance Power និង Reliance Infrastructure ដើម្បីឆ្លើយតបនឹងការហាមឃាត់រូបលោកសម្រាប់ការពាក់ព័ន្ធនឹងក្រុមហ៊ុនដែលចុះបញ្ជីអាជីវកម្មទាំងឡាយ។
យោងតាមការបញ្ជាក់ពីក្រុមហ៊ុនបានឲ្យដឹងថា ការចាកចេញពីតំណែងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ Anil គឺធ្វើតាមការបញ្ជារបស់ក្រុមប្រឹក្សាសន្តិសុខ និងការផ្លាស់ប្តូរនៃប្រទេសឥណ្ឌា ហៅកាត់ SEBI ប៉ុណ្ណោះ។
សូមជម្រាបដែរថា កាលពីដើមឆ្នាំ ២០២២ SEBI បានដាក់បម្រាមចំពោះក្រុមហ៊ុន Reliance Home Finance Ltd ក៏ដូចជាលោក Anil Ambani និងបុគ្គល ៣ រូបផ្សេងទៀត មិនឲ្យពាក់ព័ន្ធនឹងបញ្ហាលុយកាក់ក្រុមហ៊ុន បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទកិបកេងលុយ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នលោក Anil Ambani ជាប្អូនប្រុសមហាសេដ្ឋីមានបំផុតទី ២ នៅឥណ្ឌា Mukesh Ambani ដែលមានទ្រព្យសម្បត្តិប្រមាណជាង ៩០ ពាន់លានដុល្លារ ប៉ុន្តែទ្រព្យសម្បត្តិរបស់ Anil បែរជាមានតម្លៃស្មើ ០ ទៅវិញ៕