មេធំ Tesla លោក Elon Musk គឺបានជាប់ឈ្មោះជាមហាសេដ្ឋីមានបំផុតលើលោកអស់រយៈពេលជាច្រើនខែ និងជាបុគ្គលតំបូងបង្អស់ដែលធ្លាប់មានទ្រព្យសម្បត្តិច្រើនជាង ៣០០ ពាន់លានដុល្លារ។

បើទោះជាមានងារជាមហាសេដ្ឋីមានដាច់គេលើលោកក្ដី ប៉ុន្តែមហាសេដ្ឋីអាមេរិករូបនេះមិនបានជាប់ឈ្មោះជានាយកប្រតិបត្តិ (CEO) ល្អបំផុតនោះឡើយ ពោលគឺលោកនៅពាក់កណ្ដាលតារាងនៃបញ្ជី CEO ល្អបំផុតលើលោកទាំង ១០ រូប។

យោងតាមការចុះផ្សាយពី CEOWORLD បានបង្ហាញថា មេធំ Apple លោក Tim Cook គឺជាប់នៅចំណុចកំពូលនៃបញ្ជី CEO ល្អបំផុតលើលោក ខណៈ Elon Musk ស្ថិតនៅលេខ ៥។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ CEO ល្អបំផុតទាំង ១០ រូបប្រចាំឆ្នាំ ២០២២ ផ្អែកតាមទិន្នន័យពី CEOWORLD៖
១/ Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple នៅសហរដ្ឋអាមេរិក
២/ Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft នៅសហរដ្ឋអាមេរិក

៣/ Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Alphabet នៅសហរដ្ឋអាមេរិក
៤/ Andy Jassy នាយកប្រតិបត្តិក្រុមហ៊ុន Amazon នៅសហរដ្ឋអាមេរិក
៥/ Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla នៅសហរដ្ឋអាមេរិក
៦/ Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta នៅសហរដ្ឋអាមេរិក

៧/ Warren Buffett នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway នៅសហរដ្ឋអាមេរិក
៨/ Dr. C.C. Wei នាយកប្រតិបត្តិក្រុមហ៊ុន TSMC នៅកោះតៃវ៉ាន់

៩/ Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia នៅសហរដ្ឋអាមេរិក
១០/ Alfred F Kelly Jr នាយកប្រតិបត្តិក្រុមហ៊ុន Visa Inc. នៅសហរដ្ឋអាមេរិក៕