កាលពីថ្ងៃពុធកន្លងទៅ ធនាគារ Asian Development Bank ហៅកាត់ ADB បានផ្ដល់ជំនួយប្រមាណ២,៥ ពាន់លានដុល្លារទៅកាន់ប្រទេសប៉ាគីស្ថានដើម្បីដោះស្រាយវិបត្តិគ្រោះទឹកជំនន់។ នេះបើតាមសម្ដីមន្ត្រីហិរញ្ញវត្ថុប៉ាគីស្ថានបាននិយាយ។

សេចក្ដីប្រកាសមួយនេះបានធ្វើឡើង ក្រោយជំនួបរវាងនាយកប្រចាំតំបន់ Yong Ye និងមន្ត្រីហិរញ្ញវត្ថុ Ishaq Dar ខណៈគ្រោះទឹកជំនន់មួយនេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប៉ាគីស្ថាន។

យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា មានមនុស្សជិត ១ ៧០០ នាក់បានបាត់បង់ជីវិតក្នុងគ្រោះទុរភិក្សមួយនេះ ហើយភាគច្រើននៃជនរងគ្រោះគឺជាកុមារ និងស្ត្រី។

ក្រៅពី ADB នៅមានអង្គការសប្បុរសធម៌ជាច្រើនទៀតដែលកំពុងព្យាយាមជួយដល់ប៉ាគីស្ថាន ដូចជាអង្គការសហប្រជាជាតិដែលបានរៃអង្គាសប្រាក់ពី ១៦០ ដល់ជាង ៨០០ លានដុល្លារ ដើម្បីជួយជាស្បៀងអាហារដល់ក្រុមគ្រួសារជួបប្រទះផលវិបាកដោយសារគ្រោះទឹកជំនន់នេះ៕