លឺល្ហៀងៗថា មហាសេដ្ឋីឥណ្ឌាត្រៀមបើកការិយាល័យបែបគ្រួសារនៅតំបន់អាស៊ីអាគ្នេយ៍

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ មាន​លេចលឺ​ចចាមអារ៉ាម​ថា មហាសេដ្ឋីមាន​បំផុត​ទី ២ នៅ​អាស៊ី Mukesh Ambani កំពុង​ពិចារណា​បើក​ការិយាល័យ​លក្ខណៈ​គ្រួសារ​នៅ​ប្រទេស​សិង្ហបុរី។ នេះ​បើតាម​ប្រភព​ជិតស្និទ្ធ​មួយ​បាន​លើកឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក The Straits Times ក៏​បាន​ចុះផ្សាយ​ទៀត​ថា មេធំ Reliance Industries បាន​បញ្ជា​ឲ្យ​មេការ​ជាច្រើន​ចាប់ផ្ដើម​ប្រកាស​រើស​បុគ្គលិក ដើម្បី​បម្រើ​ការងារ​នៅ​ការិយាល័យ​ថ្មី​នេះ ស្របពេល​ Ambani ក៏​បាន​ទិញ​អចលនទ្រព្យ​ដើម្បី​ធ្វើ​ជា​ការិយាល័យ​ថ្មី​ផងដែរ។

សូមជម្រាប​ដែរ​ថា មួយ​រយៈកាល​ចុងក្រោយ​នេះ​ ក្រុមអ្នកជំនួញ និង​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ហាក់​ចាប់​អារម្មណ៍​មក​បង្កើត​ការិយាល័យ​បែបគ្រួសារ​នៅ​ទីក្រុង​សាំងហ្គាពួរ​ ដោយសារ​ការ​បន្ធូរបន្ថយ​លើ​ការ​បង់ពន្ធ និង​ធានា​យ៉ាង​ហ្មត់ចត់​លើ​ផ្នែក​សុវត្ថិភាព។

យ៉ាងណា បើ​ទោះបី​ជា​សិង្ហបុរី​បាន​អូសទាញ​វិនិយោគិន​ខ្នាតយក្ស​ជាច្រើន​មក​បណ្ដាក់ទុន​ក្នុងស្រុក​ក៏​ពិត​មែន ប៉ុន្តែជាមួយគ្នា​នោះ​តម្លៃ​ទំនិញ​ដូចជា ម្ហូបអាហារ ឡាន និង​វត្ថុ​ប្រើប្រាស់​ផ្សេងៗ​មាន​ការ​កើនឡើង​ដូចគ្នា ដោយសារ​តម្រូវការ​ដ៏​ច្រើន​លើសលប់៕