លោក Li Xiting នៅតែអាចរក្សាតំណែងជាមហាសេដ្ឋីមានដាច់គេនៅសិង្ហបុរីសម្រាប់ឆ្នាំ ២០២២ បើទោះជាទ្រព្យសម្បត្តិរបស់លោកបានធ្លាក់ចុះប្រហែល ២១,៤% ក៏ដោយ។ នេះបើតាមការចុះផ្សាយពី Forbes។
សារព័ត៌មានដដែលបានបន្ថែមថា បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់ស្ថាបនិក Shenzhen Mindray Bio-Medical Electronic គឺ មានប្រមាណ ១៥,៦ ពាន់លានដុល្លារ ថយចុះកាលពីឆ្នាំ ២០២១ ដែលមានប្រហែល ២១,៥ ពាន់លានដុល្លារ។
ដោយឡែក បុរសដែលធ្លាប់មានរហស្សនាមអ្នកមានបំផុតនៅសាំងហ្គាពួរ Goh Cheng Lieang បានខ្ទាតមកកាន់តំណែងលេខ ៣ ជាមួយទ្រព្យសម្បត្តិជាង ១២ ពាន់លានដុល្លារ ថយចុះ ៤៤,២% កាលពីឆ្នាំ ២០២១ ដែលមានប្រមាណជិត ២២ ពាន់លានដុល្លារ។
តទៅនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុត ១០ រូបនៅសិង្ហបុរីសម្រាប់ឆ្នាំ ២០២២ ចេញផ្សាយដោយ Forbes៖
1/ Li Xiting មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥,៦ ពាន់លានដុល្លារ
2/ Robert & Philip Ng មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥,២ ពាន់លានដុល្លារ
3/ Goh Cheng Liang មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣ ពាន់លានដុល្លារ
4/ Eduardo Saverin មានទ្រព្យសម្បត្តិសរុបប្រមាណ ៩,៦ ពាន់លានដុល្លារ
5/ Kwek Leng Beng និងគ្រួសារមានទ្រព្យសម្បត្តិសរុបប្រមាណ ៩,៣ ពាន់លានដុល្លារ
6/ Zhang Yong & Shu Ping មានទ្រព្យសម្បត្តិសរុបប្រមាណ ៧,៧ ពាន់លានដុល្លារ
7/ Leo Koguan មានទ្រព្យសម្បត្តិសរុបប្រមាណ ៧,៦ ពាន់លានដុល្លារ
8/ គ្រួសារត្រកូល Khoo មានទ្រព្យសម្បត្តិសរុបប្រមាណ ៦,៩ ពាន់លានដុល្លារ
9/ Wee Cho Yaw មានទ្រព្យសម្បត្តិសរុបប្រមាណ ៦,៨ ពាន់លានដុល្លារ
10/ បងប្អូនត្រកូល Kwee មានទ្រព្យសម្បត្តិសរុបប្រមាណ ៥,៨ ពាន់លានដុល្លារ៕