រដ្ឋាភិបាលម៉ាឡេស៊ី ត្រៀមបញ្ចេញថវិកាជិត ២ ពាន់លានដុល្លារ ជួយគ្រួសារមានចំណូលតិច

អន្តរជាតិ

នៅថ្ងៃទី ០៧ តុលា​នេះ មន្ត្រីហិរញ្ញវត្ថុប្រចាំប្រទេសម៉ាឡេស៊ី Tengku Zafrul Abdul Aziz បាន​ទម្លាយថា ​រដ្ឋាភិបាល​នឹង​បញ្ចេញ​ថវិកា​ប្រមាណ ៧,៨ ពាន់​លាន​រីងហ្គីត ឬ ១,៧ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​គ្រួសារ និង​បុគ្គល​ដែល​មាន​ចំណូល​ទាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​ការ​ចុះផ្សាយ​ពី CNA ក៏​បាន​បន្ថែមទៀតថា ​រដ្ឋាភិបាល​ក៏​នឹង​គ្រោង​ចាយ​លុយ ២,៥ ពាន់​លាន​រីងហ្គីត​សម្រាប់​វិស័យសុខាភិបាល​ ​ក្នុង​គម្រោងចំណាយ​សម្រាប់​ឆ្នាំ ២០២៣ ផងដែរ។

សូមជម្រាបដែរថា ​កញ្ចប់​ចំណាយ​សម្រាប់​ឆ្នាំ ២០២៣ របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី គឺ​មាន​តិចជាង​ឆ្នាំ​ទៅ ដោយ​មាន​ការសម្រេច​លើ​វិធានការ​ដែល​ប្រជានិយម​រំពឹងទុក ហើយ​ជាមួយគ្នា​នោះ​ពួកគេ​ក៏​បាន​ព្រមាន​រួចស្រេច​ពី​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ជា​សកល​ទៀត​ផង៕