កាលពីថ្ងៃសុក្រកន្លងទៅ សារព័ត៌មាន Nikkei បានចុះផ្សាយថា ក្រុមហ៊ុន Google មានគម្រោងចង់វិនិយោគទឹកប្រាក់ប្រមាណ ១០០ ពាន់លានយ៉េន ឬប្រមាណ ៦៩០ លានដុល្លារនៅជប៉ុនរហូតដល់ឆ្នាំ ២០២៤។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានបន្ថែមថា Google នឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅខេត្ត Chiba ជិតទីក្រុងតូក្យូនៅឆ្នាំក្រោយ ហើយនេះក៏ជាមជ្ឈមណ្ឌលទិន្នន័យតំបូងបំផុតរបស់ Google នៅជប៉ុនផងដែរ។
ការសាងសង់មជ្ឈមណ្ឌលទិន្នន័យមួយនេះ នឹងជួយពន្លឿនដល់អ្នកប្រើប្រាស់សេវាកម្មរបស់ Google ក៏ដូចជាផ្ដល់នូវស្ថិរភាពយូរជាងមុនទៀតផង។

យ៉ាងណា សម្រាប់ព័ត៌មានបន្ថែមពីរឿងមួយនេះ សារព័ត៌មាន Reuters នៅមិនទាន់អាចសុំការបំភ្លឺពីខាង Google នៅឡើយទេ៕