លោកស្រី Paetongtarn Shinawatra បានឈានមុខគេសម្រាប់បេក្ខភាពឈរឈ្មោះជានាយករដ្ឋមន្ត្រីថៃ ដោយទទួលបានសម្លេងគាំទ្រច្រើនបំផុតពីប្រជាជននៅភាគឦសាន។ នេះបើតាមស្ទង់មតិពីវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍បានបង្ហាញកាលពីថ្ងៃអាទិត្យ។

វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ ហៅកាត់ NIDA បានទម្លាយថា កូនស្រីពៅអតីតនាយករដ្ឋមន្ត្រីត្រូវបានគេនិរទេសចេញពីប្រទេស ស៊ីដាច់បេក្ខភាពដទៃទៀត ជាមួយលទ្ធផលសន្លឹកឆ្នោត ៣៦,៤៥%។

បេក្ខភាពដែលទទួលបានសម្លេងគាំទ្រច្រើនបន្ទាប់ គឺប្រធានគណបក្ស Move Forward Party លោក Pita Limjaroenrat ទទួលបានសម្លេងគាំទ្រ ១២,៦៥% និងបេក្ខភាពបន្ទាប់ Khunying Sudarat Keyuraphan មកពីគណបក្ស Thai Sang Thai Party ទទួលបាន ១០,២%។

ចំណែកឯនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ប្រាយុទ្ធ ចាន់អូចា គឺកំពុងស្ថិតក្នុងតំណែងលេខ ៤ ដោយទទួលបានសម្លេងគាំទ្រ ៩,៨៥% ប៉ុណ្ណោះ។
タイ首相に選出されたプラユット氏20190607122223_Data-のコピー-1024x576.jpg)
សូមជម្រាបដែរថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ (EC) បានកំណត់យកថ្ងៃទី ០៧ ខែឧសភាឆ្នាំក្រោយ ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតសកលបន្ទាប់ ប្រសិនបើសភាតំណាងរាស្រ្តមិនត្រូវបានរំលាយដោយនាយករដ្ឋមន្ត្រី មុនការបញ្ចប់អាណត្តិ ៤ ឆ្នាំនៅថ្ងៃទី ២៣ ខែមីនា។