កាលពីពេលកន្លងទៅ ស្ដេចត្រាញ់អចលនទ្រព្យវៀតណាមមួយរូបត្រូវបានក្រុមប៉ូលិសចាប់ខ្លួន ក្រោយសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់កាលពីប៉ុន្មានឆ្នាំមុន។ នេះបើតាមការចុះផ្សាយពី Economictimes។
លោកស្រី Truong My Lan ប្រធានក្រុមហ៊ុន Van Thinh Phat Holdings Group ដែលមានទីស្នាក់ការនៅចំកណ្ដាលទីក្រុងហូជីមិញ ត្រូវបានគេសង្ស័យជាប់ពាក់ព័ន្ធនឹងការចេញមូលបត្របំណុលខុសច្បាប់ រាប់ទ្រីលានដុង ឬប្រមាណរាប់សិបលានដុល្លារ ពីបណ្ដាវិនិយោគិនចន្លោះឆ្នាំ ២០១៨-២០១៩។ នេះបើតាមការឲ្យដឹងពីក្រសួងសន្តិសុខសាធារណៈ។
សូមជម្រាបដែរថា លោកស្រី My Lan គឺជាប់ឈ្មោះជាគ្រួសារមានបំផុតមួយប្រចាំវៀតណាម ដោយលោកស្រីគ្រប់គ្រងភាគហ៊ុន ៨០% នៃក្រុមហ៊ុន VTP Group Holdings ដែលមានតម្លៃសរុបរហូតដល់ ៤៨០០ ពាន់លានដុង ឬប្រហែលជាង ២០០ លានដុល្លារ។
ដោយឡែក ថ្មីៗនេះ ប្រទេសវៀតណាមបានពង្រីកការប្រឆាំងអំពើពុករលួយរបស់ខ្លួន ជាមួយនឹងការចាប់ខ្លួនសាជីវកម្មគ្រាក់ៗជាបន្តបន្ទាប់ រួមទាំងឈ្មួញកណ្តាល អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងសូម្បីតែនិយតករទៀតផង៕