ឥណ្ឌា កំពុងសម្លឹងឃើញការបង្កើនទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅជាមួយ អាស៊ាន

អន្តរជាតិ

រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌា បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ចំនួន ១៣ រួចមកហើយជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន រួមទាំងប្រទេសជាសមាជិកអាស៊ានផងដែរ នៅក្នុងគោលបំណង លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាស៊ាន ត្រូវបានចាត់ទុកថាជាតំបន់ដ៏សំខាន់បំផុតមួយ សម្រាប់ឥណ្ឌា ដោយសារតែភាគីទាំងពី បានចែករំលែកភាពស្រដៀងគ្នាជាច្រើនទាក់ទងនឹងវប្បធម៌ និងសាសនាជាដើម។ ហើយសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងឥណ្ឌា និងអាស៊ានវិញ ក៏មានការរីកចម្រើនខ្លាំងផងដែរ ក្នុងរយ:មួយទសវត្សរ៍កន្លងមកនេះ ។

គួរឱ្យដឹងថាទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាង ឥណ្ឌា និងប្រទេសក្នុងតំបន់អាស៊ាន បានកើនឡើងដល់ចំនួន ១១០,៤ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២១-២០២២ ដោយសារតែមានកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ដែលត្រូវបានចុះហត្ថលេខារវាងភាគីទាំងពីរ ។

ជម្រាបផងដែរថា ឥណ្ឌា និងអាស៊ាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ ២០០៣ អំឡុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២ ដែលបានផ្តល់ឱកាសសម្រាប់ភាគីទាំងពីរ ធ្វើការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងៗបន្ថែមទៀត ដូចជាកិច្ចព្រមព្រៀង សេរី ទៅលើទំនិញ សេវាកម្ម និងការវិនិយោគ រួមទាំងកិច្ចព្រមព្រៀង (AITIGA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ឥណ្ឌា ក្នុងការវិនិយោគ និងសេវាកម្មផងដែរ ។

មិនតែប៉ុណ្ណោះ ចាប់តាំងពីកិច្ចព្រមព្រៀង AITIGA ចូលជាធរមាន ក្នុងខែមករា ឆ្នាំ ២០១០ មក ពាណិជ្ជកម្មរវាងអាស៊ាន និងឥណ្ឌា បានកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើន ២៣% នៃការនាំចេញ និងការនាំចូល បានកើនឡើង ៥៥% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ហើយចំពោះការនាំចូល ដែលបានកើនឡើងដ៏គួរឱ្យកត់សម្គាល់នោះ គឺទទួលបានពីប្រទេស​កម្ពុជា សិង្ហបុរី និង​វៀតណាម ៕