Toyota ចាប់ផ្ដើម​ដំណើរការ​រោងចក្រ​នៅមីយ៉ាន់ម៉ា​ឡើងវិញ

អន្តរជាតិ

កាលពី​ថ្ងៃទី ១២ តុលា​កន្លង​ទៅ ក្រុមហ៊ុន Toyota Motor បានបញ្ជាក់ពីការចាប់ផ្ដើម​ដំណើរការ​រោងចក្រ​តំឡើង​រថយន្ត​ឡើងវិញ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ក្រោយផ្អាក​ជាង ១៩ ខែដោយសារ​វិបត្តិផ្ទៃក្នុរដ្ឋប្រហារយោធា និង​ជំងឺរាតត្បាតកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​ជប៉ុន​មួយ​នេះបានឱ្យដឹងថា រោងចក្រ​របស់​ខ្លួន​បាន​ចាប់ផ្ដើម​តំឡើង​រថយន្ត ១ ឬ ២ គ្រឿង​ជារៀងរាល់ថ្ងៃ ដោយសារ​តែ​សល់គ្រឿងបន្លាស់​ដែល​បាន​ដឹក​មក​ដល់​មីយ៉ាន់ម៉ា​តាំងពីខែកញ្ញាកន្លងទៅ។

សូមជម្រាបដែរថា មិនមែន​មានតែ​ TOYOTA មួយឡើយ ពោល​ក្រុមហ៊ុន​បរទេស​ជាច្រើន​ទៀត​កំកំពុងរងការ​ដាក់សម្ពាធ​យ៉ាងខ្លាំងពី​រដ្ឋាភិបាល​យោធាមីយ៉ាន់ម៉ា រហូតក្រុមហ៊ុនទាំងនោះបានបង្ខំចិត្ត​បញ្ឈប់ ឬ​ផ្អាក​អាជីវកម្ម​ធំៗ​។

គួររំលឹកថា រោងចក្រ​តំឡើង​រថយន្ត​ Toyota នៅ​មីយ៉ាន់ម៉ា គឺ​មាន​គម្រោង​សម្ពោធ​ជាផ្លូវការនៅខែ​កុម្ភៈ ឆ្នាំ២០២១ ចំពេល​ជាមួយ​គ្នា​នឹង​ការ​ធ្វើរដ្ឋប្រហារ​ រារាំង​អអតីតមេដឹកនាំ លោកស្រី អង់សាន ស៊ូជី ក្នុងការ​បង្កើត​រដ្ឋាភិបាលថ្មី ពីលោក មីង អ៊ុងឡំាង មេដឹកនាំយោធាបច្ចុប្បន្ន៕