យោងតាមមន្ត្រីគយវៀណាម បានបង្ហាញឱ្យដឹងថា ការនាំចូលប្រេងសាំងរបស់ប្រទេសវៀតណាម ក្នុងរយ:ពេល ៩ ខែដំបូង ឆ្នាំ ២០២២ នេះ បានកើនឡើងដល់ ១៣១,៨% ក្នុងតម្លៃ ៦,៨ ពាន់លានដុល្លារ បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ។
ការនាំចូលប្រេងសាំងជាង ៤០% របស់វៀតណាម គឺទទួលបានមកពីប្រទេសកូរ៉េខាងត្បូង ខណ:ទីផ្សារនាំចូលផ្សេងទៀត រួមមាន ម៉ាឡេស៊ី សិង្ហបុរី និងថៃ ស្របពេលការនាំចូលពីប្រទេសចិនវិញ បានកើនឡើងដល់ ១៣០% ក្នុងចំនួនទឹកប្រាក់ប្រមាណ ៦៧៦ លានដុល្លារ ។
បើតាមអ្នកវិភាគបាននិយាយថា ការធ្លាក់ចុះនៃផលិតកម្ម ពីរោងចក្រចម្រាញ់ប្រេង Nghi Son ដែលធ្លាប់តែផ្តល់ជូនប្រហែល ៣០% នៃតម្រូវការក្នុងស្រុកនោះ គឺជាហេតុផលដ៏ធំមួយ ដែលធ្វើឱ្យអ្នកផ្គត់ផ្គង់ក្នុងស្រុក ត្រូវបង្កើនការនាំចូលប្រេងសាំងពីក្រៅប្រទេស ។
ស្ថានីយ៍ប្រេងឥន្ធន:ជាច្រើន នៅភាគខាងត្បូងប្រទេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានប្រឈមនឹងមុខនឹងភាពខ្វះខាតយ៉ាងខ្លាំង ស្របពេលតម្លៃប្រេងសាំង RON95 បានកើនឡើង ២,៦% ក្នុងតម្លៃ ២ ២០០០ ដុង កាលពីថ្ងៃអង្គារ ដែលជាការកើនឡើងតម្លៃលើកដំបូង ក្នុងរយៈពេលជិតបីខែចុងក្រោយ ៕