មួយរយៈកាលចុងក្រោយនេះ ប្រទេសឥណ្ឌាហាក់ជោគជ័យខ្លាំងជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏អស្ចារ្យ ពោលបានផ្ដួលចក្រភពអង់គ្លេស ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ៥ លើលោក។ នេះបើតាមការចុះផ្សាយពី Forbes។

ក្រៅពីក្លាយខ្លួនជាមហាអំណាចសេដ្ឋកិច្ចលើលោកហើយ ក្រុមមហាសេដ្ឋីឥណ្ឌាក៏ទទួលបានផលប្រយោជន៍ជាច្រើនផងដែរ ដ្បិត Forbes អះអាងថា ទ្រព្យសម្បត្តិអ្នកមានបំផុត ១០០ រូបនៅឥណ្ឌាមានការកើនឡើងដល់ទៅ ៨០០ ពាន់លានដុល្លារនៅឆ្នាំនេះ។

ការកើនឡើងដ៏សំបើមនៃទ្រព្យសម្បត្តិរបស់ពួកគេ មានមួយចំណែកធំជាការចូលរួមពីលោក Gautam Adani មហាសេដ្ឋីមានបំផុតប្រចាំប្រទេស ដោយទ្រព្យសម្បត្តិរបស់លោកបានកើនឡើងស្ទើរ ៣ ដង នៃទ្រព្យដែលធ្លាប់មានកាលពីឆ្នាំទៅ។

សូមជម្រាបដែរថា ក្នុងចំណោមទ្រព្យសម្បត្តិសរុប ៨០០ ពាន់លានដុល្លារពីអ្នកមានបំផុត ១០០ រូបនៅឥណ្ឌា ៣០%នៃទ្រព្យសម្បត្តិសរុបគឺជាកម្មសិទ្ធរបស់មហាសេដ្ឋីលេខ ១ Gautam Adani និងមហាសេដ្ឋីលេខ ២ Mukesh Ambani៕