អារ៉ាប៊ីសាអូឌីត អាចងាកទៅរុស្ស៊ី ក្រោយបដិសេធមិនផ្គង់ផ្គង់ប្រេងបន្ថែមទៅឱ្យ អាមេរិក

អន្តរជាតិ

បន្ទាប់ពីមានការសម្រេចចិត្តរបស់អង្គការ OPEC+ ក្នុងការកាត់បន្ថយការផលិតប្រេងមក ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ហាក់កំពុងធ្លាក់ចូលទៅក្នុងស្ថានភាពល្អក់កករ ចំពេលក្រុមអ្នកវិភាគបាននិយាយថាប្រទេសដែលផលិតប្រេងធំបំផុតលើពិភពលោកមួយនេះ អាចនឹងងាកទៅរករុស្ស៊ីវិញ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការពិតណាស់កន្លងមក អារ៉ាប៊ីសាអូឌីត បានប្រកាសថាខ្លួន នឹងមិនលូកដៃចូលទៅក្នុងការថ្កោលទោសចំពោះសង្គ្រាមរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែននោះឡើយ ពោលគឺពួកគេសុំត្រឹមជាប្រទេស ស្ថិតនៅអព្យាក្រឹតប៉ុណ្ណោះ ។

កាលពីដើមសប្តាហ៍មុន មានរបាយការណ៍ជាច្រើនបានបង្ហាញថាប្រទេសផលិតប្រេងអារ៉ាប់ ដែលដឹកនាំដោយ អារ៉ាប៊ីសាអូឌីត កំពុងតែបង្កើនភាពជិតស្និទ្ធិជាមួយរុស្ស៊ី នៅក្នុងការផលិតប្រេង ដោយជំនួសឱ្យការផ្គត់ផ្គង់ប្រេងបន្ថែមទៀត ទៅកាន់សហរដ្ឋអាមេរិក បើទោះបីជាប្រធានាធិបតីអាមេរិកលោក Joe Biden ធ្លាប់បានជួបចរចាជាមួយព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏ដោយ ។

ការសម្រេចចិត្តកាត់បន្ថយការផ្គត់ផ្គង់ប្រេងទៅកាន់សហរដ្ឋអាមេរិកនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីតំឡើងតម្លៃប្រេងឡើងវិញ ចំពេលប្រាក់ដុល្លារកំពុងមានការកើនឡើងខ្លាំង។ តែយ៉ាងណា ការសម្រេចចិត្តនេះ បានធ្វើឱ្យសហរដ្ឋអាមេរិក ហាក់មានការខឹងសម្បារយ៉ាងខ្លាំង រហូតដល់ថ្នាក់ប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានគេជំរុញឱ្យ ផ្អាកនូវប្រតិបត្តិការទាំងអស់ជាមួយអារ៉ាប៊ីសាអូឌីត រួមទាំងការលក់អាវុធផងដែរ៕