សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោកខាតបង់ជិត ៣ ទ្រីលានដុល្លារ

អន្តរជាតិ

សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​បាន​ចាប់ផ្ដើម​ឡើង​តាំងពី​ចុងខែ​កុម្ភៈឆ្នាំ២០២២ មកទល់​ពេលនេះ ហើយ​ស្ថានការណ៍​បច្ចុប្បន្ន​ គឺ​រឹតតែគួរ​ឲ្យ​ព្រួយបារម្ភ​ជាខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សង្គ្រាម​មួយ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង ២ ខាតបង់​ផល​ប្រយោជន៍​ជាច្រើន​ផងដែរ ជាពិសេស​គឺ​ប៉ះពាល់​ខ្លាំង​ទៅលើ​សេដ្ឋកិច្ចពិភពលោក ដ្បិត​រុស្ស៊ី និង​អ៊ុយក្រែន​គឺជា​ប្រភព​នាំចេញ​ផលិតផល​កសិកម្ម​ដ៏​ធំ​មួយ​ទូទាំង​សកលលោក។

យោង​តាម​ការ​ចុះផ្សាយពី Fortune បាន​ឲ្យ​ដឹងថា សង្គ្រាម​ដែល​រុស្ស៊ី​បាន​ចាប់ផ្ដើម​នេះ អាច​នឹង​ធ្វើ​ឲ្យ​ទំហំ​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ ២០២៣ ថយ​ចុះ ២,៨ ទ្រីលាន​ដុល្លារ ឬ​ច្រើនជាង​នេះ បើសិន​ជា​ស្ថានការណ៍​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ក្នុង​សភាព​ដុនដាប​។ នេះបើតាមការ​បញ្ជាក់​ពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ហៅកាត់ OECD។

មុនពេល​ផ្ទុះ​សង្គ្រាម OECD បានព្យាករ​ថា​ ទំហំ​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ ២០២២ នឹង​កើន​ដល់ ៤,៥% និង ៣,២% នៅ​ឆ្នាំ ២០២៣ ប៉ុន្តែ​បន្ទាប់​ពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង OECD ទម្លាយ​វិញ​ថា ​សេដ្ឋកិច្ច​ឆ្នាំ​នេះ​អាច​កើន​ត្រឹម ៣% និង​ឆ្នាំ​ក្រោយ​ត្រឹម ២,២% ប៉ុណ្ណោះ។

នេះ​ក៏​មាន​ន័យថា ទំហំ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​ នឹង​មាន​កំណើន​យឺត​ជាង​ការ​រំពឹងទុក ហើយ​មូលហេតុ​ចំបង​នោះ​គឺ សង្គ្រាម​ដែល​កំពុង​កើតមាន​ឡើង​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​តែម្ដង៕