កាលពីពេលកន្លងទៅ រដ្ឋាភិបាលថៃបានប្រកាសពីគម្រោងចំណាយប្រាក់យ៉ាងតិច ២៣ ពាន់លានបាត ឬប្រហែល ៦ ពាន់លនដុល្លារ ដើម្បីជួយដល់ប្រជាជនដែលបានជួបគ្រោះទឹកជំនន់ទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយពី Bangkokpost។

ដោយឡែក លោក Rachada Dhnadirek អ្នកនាំពាក្យរដ្ឋាភិបាលក៏បានទម្លាយដែរថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យមន្ត្រីទាំងអស់ ព្យាយាមពន្លឿនការងារដែលទាក់ទងនឹងករណីគ្រោះទឹកជំនន់ទូទាំងប្រទេស។

“រដ្ឋាភិបាលបានរៀបចំថវិកាសម្រាប់ដោះស្រាយបញ្ហាគ្រោះទឹកជំនន់ ដែលមានយ៉ាងតិច ២៣ ពាន់លានបាត ដែលនឹងត្រូវដកចេញពីកញ្ចប់ចំណាយសម្រាប់ឆ្នាំ ២០២៣។ រដ្ឋាភិបាលក៏បានត្រៀមរួចរាល់ បើសិនជាត្រូវការថវិកាបន្ថែមពីប្រភពផ្សេងទៀត”។ នេះបើតាមសម្ដីរបស់លោក ប្រាយុទ្ធ បានលើកឡើងកាលពីពេលកន្លងទៅ។

សូមជម្រាបដែរថា គម្រោងចំណាយសម្រាប់ប្រទេសថៃនៅឆ្នាំ ២០២៣ គឺមានប្រមាណ ៩២,៤ ពាន់លានបាត ហើយមួយចំណែកនៃចំនួននោះ នឹងត្រូវប្រើប្រាស់ក្នុងករណីចាំបាច់ណាមួយ៕