រដ្ឋាភិបាល ប្រកាសផ្តល់ប្រាក់ជំនួយជាង ១ ពាន់លានដុល្លារ ដល់ក្រុមគ្រួសារសិង្ហបុរីទាំងអស់

អន្តរជាតិ

យោងតាមក្រសួងហិរញ្ញវត្ថុ នៅថ្ងៃសុក្រនេះ បានប្រកាសផ្តល់ប្រាក់ជំនួយចំនួន ១,៥ ពាន់លានដុល្លាសិង្ហបុរី (១,០៥ ពាន់លានដុល្លារ) សម្រាប់ក្រុមគ្រួសារសិង្ហបុរីទាំងអស់ ចំពេលមានការព្រួយបារម្ភខ្លាំង អំពីការកើនឡើងនៃថ្លៃរស់នៅ នៅក្នុងប្រទេស ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយប្រាប់ទៅកាន់សេចក្តីថ្លែងការណ៍មួយ នៅក្នុងពេលថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុ បានបង្ហាញថាកញ្ចប់ជំនួយនេះ នឹងរួមបញ្ចូលទាំងសាច់ប្រាក់ ប័ណ្ណទូទាត់ និងការឧបត្ថម្ភធនដល់ការដឹកជញ្ជូនសាធារណ: សម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ដល់មធ្យម ។

គួរឱ្យដឹងផងដែរថា កញ្ចប់ប្រាក់ជំនួយនេះ ត្រូវបានផ្តល់ដោយមូលនិធិ ដែលទទួលពីប្រាក់ចំណូលសារពើពន្ធ ដែលមានការកើនឡើងច្រើនជាងការរំពឹងទុក ក្នុងឆមាសទីមួយ នៃឆ្នាំសារពើពន្ធ ២០២២ នេះ ។

ជម្រាបផងដែរថា ធនាគារកណ្តាលនៅថ្ងៃសុក្រនេះ បានចាប់ផ្តើមរឹតបន្តឹងគោលនយោបាយរូបិយយវត្ថុ ជាលើកទីបួន នៅក្នុងឆ្នាំ ២០២២ នេះ ដើម្បីទប់ទល់ននឹងអតិផរណាខ្ពស់ ដែលកំពុងមានការកើនឡើងជាបន្តបន្ទាប់ ៕