កាលពីពេលកន្លងទៅ ក្រុមហ៊ុន Tesla បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយនោះគឺ ក្រុមហ៊ុនដែលគ្រប់គ្រងដោយមហាសេដ្ឋីមានបំផុតលើលោក នឹងប្រឡូកក្នុងវិស័យផលិត Smart Phone ប្រជែងជាមួយស្ដេចត្រាញ់លើមុខជំនួញមួយនេះដូចជា Apple និង Samsung។

យោងតាមការចុះផ្សាយពី The Tech Outlook បានបង្ហាញថា ទូរស័ព្ទដែល Tesla គ្រោងនឹងដាក់លក់ជាលើកដំបូងគឺមានឈ្មោះថា Tesla Pi Phone ដែលលឺល្ហៀងៗថា នឹងលេចវត្តមានលើទីផ្សារនៅខែធ្នូ ឆ្នាំ ២០២២ នេះ។

ទូរស័ព្ទរបស់ក្រុមហ៊ុន Tesla ក៏នឹងបំពាក់មកជាមួយនូវអេក្រង់ប្រភេទ OLED ៦,៧ អ៊ីញ និងមាន RAM 8GB ជាមួយទំហំផ្ទុក 512GB ខណៈកាមេរ៉ាក្រោយមាន ៣ គ្រាប់ទំហំ 50MP ទាំងអស់ ស្របពេលកាមេរ៉ាមុខទំហំ 40MP។

ដោយឡែក ចំពោះតម្លៃរបស់វាវិញគឺមិនទាន់ត្រូវបានទម្លាយជាផ្លូវការឡើយ ប៉ុន្តែសារព័ត៌មានជាច្រើនសុទ្ធតែព្យាករថា អាចចាប់ពីចន្លោះ ៨៥០ ដល់ ៩៧០ ដុល្លារក្នុងមួយគ្រឿង ពេលប្រកាសជាផ្លូវការ៕