កាលពីថ្ងៃទី ១៦ តុលាកន្លងទៅ មន្ត្រីហិរញ្ញវត្ថុបាននិយាយថា វេទិកាអនឡាញដូចជា Facebook និង Google បានបង់ពន្ធជូនរដ្ឋតាំងពីឆ្នាំ ២០១៨ ដល់ចុងខែសីហាឆ្នាំនេះ ប្រមាណ ៥,៥៩ ទ្រីលានដុង ឬ ២៣១,៦ លានដុល្លារ។ នេះបើតាមការចុះផ្សាយពី VNExpress។

ក្នុងចំណោម វេទិកាអនឡាញដែលបានបង់ពន្ធជូនរដ្ឋ Facebook និង Google បង់បានច្រើនជាងគេ ពោល Facebook បង់ពន្ធប្រហែល ២,០៩៩ ទ្រីលានដុង ខណៈ Google បង់ ២,១១៥ ទ្រីលានដុង ស្របពេល Microsoft បង់ ៧១៤ ពាន់លានដុង។
គិតមកទល់ពេលនេះ មានប្រតិបត្តិការប្រហែល ៧០ ០០០ កំពុងចរាចរណ៍លើវេទិកាអនឡាញ ជាមួយនឹងការប្រមូលពន្ធបានច្រើនជាង ៣០០ ពាន់លានដុង។

សូមជម្រាបដែរថា VNExpress បានបញ្ជាក់ថា ក្នុងចំណោមវេទិកាអនឡាញដែលមានវត្តមាននៅវៀតណាមទាំងអស់ ការប្រមូលពន្ធភាគច្រើនបានមកពីក្រុមហ៊ុនបរទេសធំៗ ៣០ រាប់បញ្ចូលទាំង Microsoft, Facebook, Netflix, Samsung, TikTok និង eBay៕