ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម បានចាក់លុយប្រហែល ៦,៦១ ពាន់លានដុល្លារនៅក្រៅប្រទេសកាលពីឆ្នាំទៅ។ នេះបើតាមការឲ្យដឹងពីវិនិយោគិនប្រចាំក្រុមហ៊ុន PetroVietnam និង Viettel។

ក្នុងចំណោមក្រុមហ៊ុនទាំងអស់ PetroVietnam ស្ដេចត្រាញ់លើវិស័យប្រេង និងឧស្ម័នបានវិនិយោគនៅបរទេសប្រហែល ៤ ពាន់លានដុល្លារ ខណៈក្រុមហ៊ុនទូរគមនាគមន៍ Viettel វិនិយោគអស់ ១,៤៧ ពាន់លានដុល្លារ ស្របពេល Vietnam Rubber Group ជះលុយ ៧៧១ លានដុល្លារ។ នេះបើតាមរបាយការណ៍ចុះផ្សាយដោយរដ្ឋាភិបាល។

រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ៣០ បានវិនិយោគនៅក្នុងប្រទេស និងតំបន់ចំនួន ២៦ សម្រាប់គម្រោងចំនួន ១៣៧ ដែលកើនឡើងចំនួន ៦ ពីឆ្នាំ ២០២០។
កាលពីឆ្នាំទៅ គម្រោង ៨៨ បានកត់ត្រាប្រាក់ចំណូលសរុបជិត ៧,៨ ពាន់លានដុល្លារ កើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២០ ហើយក្នុងចំណោមនោះ ៦២ គម្រោងបានប្រកាសប្រាក់ចំណេញ ក្រោយបង់ពន្ធរួចរាល់ បានច្រើនលើស ៨១០ លានដុល្លារ កើនរហូតដល់ ៩០% បើធៀបនឹងឆ្នាំ ២០២០៕