មហាសេដ្ឋីវៀតណាម​ របូតលុយរយលានដុល្លារស្ទើរគ្រប់គ្នា ក្រោយតម្លៃហ៊ុនធ្លាក់ចុះ

អន្តរជាតិ

មហាសេដ្ឋីវៀតណាមជាច្រើន ត្រូវបានគេមើលឃើញថា ទ្រព្យសម្បត្តិសរុបរបស់ពួកគេ កំពុងបាត់បង់រាប់រយលានដុល្លារ កាលពីខែមុនកន្លងទៅ បន្ទាប់ពីទីផ្សារភាគហ៊ុនធ្លាក់ចុះយ៉ាងគំហុក ។ នេះបើយោងតាមការចុះផ្សាយដោយទស្សនាវដ្ដី Forbes ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយគិតត្រឹមថ្ងៃទី ១៦ ខែតុលា បុសមានជាងគេបំផុត របស់ប្រទេសវៀតណាម លោក Pham Nhat Voung ប្រធានក្រុម Vingroup ដែលជាក្រុមហ៊ុនឯកជនធំជាងគេបំផុតនៅក្នុងប្រទេស ត្រូវបាន Forbes បង្ហាញថាទ្រព្យសម្បត្តិសរុបរបស់លោក មកនៅសល់ត្រឹម ៤,៤ ពាន់លានដុល្លារ ក្រោយធ្លាក់ចុះប្រមាណ ៣០០ លានដុល្លារ ។

យ៉ាងណា ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីវៀតណាម ផ្សេងទៀត ដែលត្រូវបានគេរាយការណ៍ថាបានបាត់បង់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីការធ្លាក់ចុះភាគហ៊ុនកាលពីខែមុន ៖

  • លោក Bui Thanh Nhon ប្រធានក្រុមហ៊ុនអចលនទ្រព្យ Novaland មានទ្រព្យសម្បត្តិសរុប ២,៧ ពាន់លានដុល្លារ ធ្លាក់ចុះ ៦០០ លានដុល្លារ
  • លោកស្រី Nguyen Phuong Thao ម្ចាស់ក្រុមហ៊ុន Vietjet និង HCMC Devlopment មានទ្រព្យសម្បត្តិសរុប ២,៣ ពាន់លានដុល្លារ ធ្លាក់ចុះ ២០០ លានដុល្លារ
  • លោក Tran Dinh Long ប្រធានក្រុមហ៊ុនដែកថែប Hoa Phat Group មានទ្រព្យសម្បត្តិសរុប ១,៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៤០០ លានដុល្លារ
  • លោក Tran Ba Duong ប្រធានក្រុមហ៊ុន Truong Hai Auto Corporation មានទ្រព្យសម្បត្តិសរុប ១,៥ ពាន់លានដុល្លារ ធ្លាក់ចុះ ១០០ លានដុល្លារ
  • លោក Ho Hung Anh ប្រធានក្រុមហ៊ុនផ្តល់ប្រាក់កម្ចី Techcombank មានទ្រព្យសម្បត្តិសរុប ១,៥ ពាន់លានដុល្លារ ធ្លាក់ចុះ ៦០០ លានដុល្លារ
  • លោក Nguyenn Dang Quang ប្រធានក្រុមហ៊ុន Masan Group មានទ្រព្យសម្បត្តិសរុប ១,២ ពាន់លានដុល្លារ ធ្លាក់ចុះ ៥០០ លានដុល្លារ

ជម្រាបជូនឱ្យដឹងផងដែរថា មិនត្រឹមតែមហាសេដ្ឋីវៀតណាមប៉ុណ្ណោះទេ ដែលបានបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួន ខណ:ស្ថាបនិកក្រុមហ៊ុន Tesla និងជាមហាសេដ្ឋីមានបំផុតលើពិភពលោក Elon Musk វិញ ក៏បានបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួនចំនួន ៦៥,៥ ពាន់លានដុល្លារផងដែរ ដោយបច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោក ធ្លាក់មកនៅ ២០៧,៧ ពាន់លានដុល្លារ ៕