ចិន ទទូចឱ្យក្រុមហ៊ុនហ្គាសធំៗរបស់ខ្លួន បញ្ឈប់ការលក់ចេញទៅក្រៅប្រទេស ដើម្បីការពារភាពខ្វះខាត

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មានដ៏ល្បីល្បាញ Bloomberg បាននិយាយថា ប្រទេសចិន បានស្នើសុំឱ្យក្រុមហ៊ុននាំចូលហ្គាសធំៗរបស់ខ្លួន បញ្ឈប់ការលក់ ទៅឱ្យប្រទេសនៅប៉ែកអឺរ៉ុប និងអាស៊ី ខណ:ពេលដែលប្រទេសរបស់ខ្លួន កំពុងស្វែងរកការធានាទៅលើការផ្តត់ផ្គង់ផ្ទាល់ខ្លួន មុនពេលរដូវរងាឈានចូលមកដល់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពខាងលើបានអះអាងទៀតថា គណ:កម្មាធិការកំណែទម្រង់ និងអភិវឌ្ឍជាតិរបស់ប្រទេសចិន បានស្នើសុំឱ្យក្រុមហ៊ុនធំៗដូចជា PetroChina Co, Sinopec និង Cnooc Ltd រក្សាទុកហ្គាស សម្រាប់ប្រើប្រាស់ក្នុងស្រុក នៅរដូវរងាខាងមុខ ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន PetroChina, Sinopec និង Cnooc មិនបានចេញមុខធ្វើការឆ្លើយតបភ្លាមៗ ចំពោះសំណើសុំឱ្យអធិប្បាយពីសំណាក់សារព័ត៌មាន Reuters ជុំវិញបញ្ហានេះនៅឡើយនោះទេ ។

គួរឱ្យដឹងផងដែរថា ការស្នើសុំនេះ ត្រូវបានកើតឡើង បន្ទាប់ពីកំណើនតម្រូវការ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ ២០០២ មក ដែលនោះមានន័យថាចិន ចាំបាច់ត្រូវតែត្រៀមខ្លួនទុកជាមុន នៅចំពេលដែលពិភពលោកកំពុងជួបនឹងវិបត្តិសម្រាប់ការផ្គត់ផ្គង់ថាមពល ។

មិនតែប៉ុណ្ណោះ អាជ្ញាធរចិនបាននិយាយទៀតថា ប្រទេសរបស់ខ្លួន នឹងធ្វើការបង្កើនយ៉ាងខ្លាំងនូវសមត្ថភាពផ្គត់ផ្គង់ថាមពល នៅក្នុងស្រុក និងសមត្ថភាពបម្រុងទុក សម្រាប់ទំនិញសំខាន់ៗផ្សេងទៀត ដើម្បីធានាបាននូវការផ្គត់ផ្គង់ និងស្ថិរភាពតម្លៃវត្ថុធាតុដើម ៕