កាលពីពេលថ្មីៗនេះ លោក Mike និង អ្នកស្រី Jackie Bezos ឪពុកម្ដាយរបស់ស្ថាបនិក Amazon មហាសេដ្ឋី Jeff Bezos បានប្រកាសថា នឹងបរិច្ចាគទឹកប្រាក់ប្រហែល ៧១០,៥ លានដុល្លារ ដល់មជ្ឈមណ្ឌលមហារីក Fred Hutchinson។ នេះបើតាមការចុះផ្សាយពី Bloomberg។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ថវិកាទាំងនេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការស្រាវជ្រាវអំពីជំងឺមហារីក ក្រោមការឧបត្ថម្ភរបស់អង្គការ Bezos Family Foundation រយៈពេលពេញមួយទសវត្សខាងមុខ។
ការស្រាវជ្រាវជំងឺមហារីក គឺកំពុងទទួលបានការឧបត្ថម្ភជាច្រើនពីមហាសេដ្ឋី ដោយនៅក្នុងឆ្នាំនេះ មជ្ឈមណ្ឌលមហារីក Memorial Sloan Kettering Cancer Center នៅទីក្រុង New York ក៏ទទួលបាន ១០០ លានដុល្លារពីលោក Henry Kravis សហស្ថាបនិក KKR & Co. និងសេដ្ឋកិច្ចវិទូ Marie-Josee Kravis ផងដែរ។