Elon Musk ទម្លាយថា Starlink មិនទាន់ទទួលបានមូលនិធិ ពីរដ្ឋាភិបាលអាមេរិកឡើយ

អន្តរជាតិ

កាលពី​សប្ដាហ៍មុន ក្រុមហ៊ុន SpaceX ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋីមានបំផុត​លើលោក Elon Musk បាន​ប្រកាសថា ពួកគេអាចនឹង​ផ្ដាច់​សេវាអ៊ីនធឺណិត​នៅ​អ៊ុយក្រែន​នាពេលណាមួយ ដោយសារ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​សេវាកម្ម Starlink បើសិនជា​រដ្ឋាភិបាល​អាមេរិក​មិន​ជួយ​បង់​ថ្លៃ​ប្រើប្រាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះ​ជា​បាន​ប្រកាស​ជា​សាធារណៈ និង​បាន​ផ្ញើ​លិខិត​ទៅ​កាន់​រដ្ឋាភិបាល​ក្ដី តែមកទល់នឹង​ពេល​នេះ Starlink នៅមិនទាន់​ទទួល​បាន​មូលនិធិ​ពី​រដ្ឋាភិបាល​អាមេរិក​ឡើយ។​ នេះ​បើតាម​សម្ដី​របស់​មេធំ Elon Musk បាន​បង្ហោះ​នៅ​លើ Twitter។

គួរ​រំលឹក​ដែរ​ថា SpaceX បាន​ត្អូញត្អែរ​ថា ពួកគេ​ខាតបង់​ចំណូល​ប្រហែល ២០ លាន​ដុល្លារ/ខែ ពីការ​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត​ ដល់​អ៊ុយក្រែន​ដោយ​មិន​ទទួល​បាន​កម្រៃ​អ្វីសោះ ប៉ុន្តែ​ពួកគេ​នឹង​នៅ​បន្ត​ធ្វើ​វា​តាម​ដែល​អាច​ធ្វើ​ទៅ​រួច។

សូមជម្រាបបន្ថែមថា មហាសេដ្ឋីមានបំផុតលើ​លោក​បាន​បង្ហើប​ថា ការ​ដែល​ជួយ​ផ្គត់ផ្គង់​សេវាអ៊ីនធឺណិត​ដល់​អ៊ុយក្រែន​មិនយក​មួយ​កាក់​មួយ​សេន​នេះ ក្រុមហ៊ុន​បាន​ចាយ​ច្រើនជាង ៨០ លាន​ដុល្លារ​តាំងពី​សង្គ្រាម​រវាង​រុស្ស៊ី-អ៊ុយក្រែន មកទល់​បច្ចុប្បន្ន៕