នៅថ្ងៃទី ១៩ តុលានេះ រដ្ឋាភិបាលម៉ាឡេស៊ីបានទម្លាយឲ្យដឹងថា ការនាំចេញប្រចាំខែកញ្ញាមានការកើនឡើង ៣០,១% ដែលទាបជាងការរំពឹងទុកបន្តិច។ នេះបើតាមការចុះផ្សាយពី CNA។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេដ្ឋកិច្ចវិទូ ១៥ នាក់បានព្យាករណ៍ថា ការនាំចេញសម្រាប់ខែកញ្ញារបស់ម៉ាឡេស៊ី នឹងកើនដល់ ៣១,២% ដែលនេះមានន័យថា វាមានតិចជាងតែ ១,១% ប៉ុណ្ណោះចំពោះទិន្នន័យនាំចេញប្រចាំខែកញ្ញា។
ដោយឡែក សម្រាប់ការនាំចូលវិញបានកើន ៣៣% បើធៀបនឹងឆ្នាំទៅ ប៉ុន្តែក្រុមអ្នកវិភាគរំពឹងថា វានឹងកើនដល់ ៤៦,៥%។ នេះបើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិបង្ហាញ។

សូមជម្រាបដែរថា អត្រាអតិរេកពាណិជ្ជកម្មរបស់ម៉ាឡេស៊ីប្រចាំខែកញ្ញា គឺមានប្រមាណ ៣១,៧ ពាន់លានរីងហ្គីត ឬប្រមាណ ៦,៧២ ពាន់លានដុល្លារនៅខែកញ្ញា៕