កាលពីថ្ងៃទី ១៩ តុលាកន្លងទៅ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចេញមុខស្នើសុំឲ្យ ឥណ្ឌានិងសមាជិក G20 ដទៃទៀត ក្នុងការជួយដោះស្រាយវិបត្តិបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើតាមការចុះផ្សាយពី Kelo។

ការប្រកាសមួយនេះ ធ្វើឡើងដោយសារឥណ្ឌានឹងក្លាយជាម្ចាស់ផ្ទះនៃការអង្គប្រជុំ G20 បន្ទាប់ពីឥណ្ឌូណេស៊ីរយៈពេល ១ ឆ្នាំពេញ គិតបន្ទាប់ពីថ្ងៃទី ០១ ធ្នូ។
សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះប្រទេសជិតខាងឥណ្ឌាដូចជា ស្រីលង្កា ប៉ាគីស្ថាន និងបង់ក្លាដែសបានងាកទៅសុំខ្ចីបំណុលពីមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF ជាមួយនឹងបញ្ហាដែលកើតមានក្នុងប្រទេសដូចជា វិបត្តិសេដ្ឋកិច្ច និងគ្រោះធម្មជាតិជាដើម។

មូលហេតុចំបងដែលអគ្គលេខាធិការ UN ស្នើសុំឲ្យ G20 ដោះស្រាយបញ្ហានេះ គឺដោយសារការបំភាយឧស្ម័ន ៨០% ទូទាំងសកលលោក គឺផ្ដើមចេញពីពួកគេ ហើយវាក៏បានបង្កឲ្យកើតជាវិបត្តិបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរផងដែរ៕