រដ្ឋាភិបាលវៀតណាម គ្រោងខ្ចីលុយបរទេសជាង ២៥ ពាន់លានដុល្លារ នៅឆ្នាំនេះ​

អន្តរជាតិ

រដ្ឋាភិបាលប្រទេសវៀតណាម ក្នុងពេលថ្មីៗនេះ បានបង្ហាញពីផែនការក្នុងការខ្ចីលុយចំនួន ៦១៩,៤៩ ទ្រីលានដុង (២៥,២ ពាន់លានដុល្លារ) បន្ថែមទៀត នៅឆ្នាំនេះ ពោលគឺកើនឡើង ២០,៥% ច្រើនជាងឆ្នាំ ២០២១ ខណ:កម្ចីនេះ មានប្រហែល ៩២% ទទួលបានពីមូលបត្របំណុល ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងរយ:ពេល ៩ ខែដំបូងឆ្នាំនេះ វៀតណាមបានខ្ចីលុយជិត ១៨៥ លានដុល្លារ ពីបរទេស ជាមួយនឹងអត្រាការប្រាក់ ០,១% ជាមួយនឹងកាលកំណត់រយ:ពេល ៤០ ឆ្នាំ ហើយរដ្ឋាភិបាលក៏គ្រោងនឹងខ្ចីលុយចំនួន ១៨៨ លានដុល្លារ ផ្សេងទៀត នៅក្នុងត្រីមាសចុងក្រោយឆ្នាំនេះ ។

យ៉ាងណាក៏ដោយ វៀតណាម នឹងធ្វើការបង់ប្រាក់ចំនួន ៣២៤,៥៨ ទ្រីលានដុង ដើម្បីទូទាត់បំណុល ដែលមានស្រាប់នៅឆ្នាំនេះ ស្របពេលរដ្ឋាភិបាល បាននិយាយថា កម្រិតបំណុលសាធារណ: គឺស្ថិតនៅក្រោមការគ្រប់គ្រង និងស្ថិតនៅក្នុងកម្រិត ដែលត្រូវបានអនុម័តដោយរដ្ឋសភានៅឡើយ ។

អត្រាប័ណ្ណនៅលើមូលបត្របំណុលរបស់រដ្ឋាភិបាលវៀតណាម បានកើនឡើង ២,៧៩% ទៅ ៣,២៧% ក្នុងមួយឆ្នាំ ដោយគិតចាប់តាំងពីដើមឆ្នាំនេះទៅ ព្រោះតែលក្ខខណ្ឌមិនអំណោយផល នៅក្នុងទីផ្សារមូលធនអន្តរជាតិ។

ការ​ធ្លាក់​ចុះ​ប្រាក់​ដុង​វៀតណាម​ក៏​បាននបង្កើន​សម្ពាធ​លើ​ការ​ផ្តល់​សេវា​បំណុល​ផង​ដែរ ជា​ពិសេស​នៅ​ពេលត្រូវគិត​ជា​ប្រាក់​ដុល្លារ។ ហើយនៅឆ្នាំក្រោយ រដ្ឋាភិបាល គ្រោងនឹងខ្ចីប្រាក់ ៦៤៤,៥២ ទ្រីលានដុងបន្ថែមទៀត ពោលគឺបានកើនឡើង ៤% ពីឆ្នាំនេះ៕