កាលពីប៉ុន្មានខែមុន មហាសេដ្ឋី Mukesh Ambani បានសាងប្រវត្តិសាស្ត្រមួយគឺ ទិញអចលនទ្រព្យថ្លៃបំផុតនៅឌូបៃ តម្លៃជាង ៨០ លានដុល្លារ។

ហើយនៅសប្ដាហ៍នេះវិញ Bloomberg ក៏បានរាយការណ៍ទៀតថា មហាសេដ្ឋីឥណ្ឌាបានបំបែកកំណត់ត្រាចាស់របស់ខ្លួន ដោយបានទិញអចលនទ្រព្យនៅឌូបៃមួយទៀតដែលមានតម្លៃថ្លៃជាងផ្ទះដែលទើបនឹងទិញដល់ទៅ ២ ដងឯណោះ។

អចលនទ្រព្យដែលមេធំ Reliance Industries បានទិញគឺមានតម្លៃ ១៦៣ លានដុល្លារ ដោយបានទិញតពីគ្រួសារត្រកូល Al Shaya ដែលជាម្ចាស់ Franchises ល្បីៗដូចជា H&M, Starbucks និង Victoria’s Secret ជាដើម។

ដោយឡែក Bloomberg ក៏បានរាយការណ៍ទៀតថា មួយរយៈកាលចុងក្រោយ ស្ដេចត្រាញ់ឥណ្ឌារូបនេះកំពុងបន្តវិនិយោគលើអចលនទ្រព្យថ្លៃៗជាច្រើន ហើយក៏លឺល្ហៀងៗមកថា Ambani កំពុងរកមើលទិញអចលនទ្រព្យជាច្រើននៅទីក្រុងញ៉ូវយ៉កផងដែរ៕