ក្រុមហ៊ុនមួយបារម្ភពីប្រាក់ចំណូលត្រីមាសទី ៤ ក្រោយអាមេរិកផ្អាកការនាំចេញបន្ទះឈីបទៅចិន

អន្តរជាតិ

កាលពី​ដើមខែតុលានេះ រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​ថា នឹង​ផ្អាក​ការនាំចេញ​បន្ទះឈីប​ទៅកាន់​ប្រទេសចិន ជាហេតុធ្វើឲ្យក្រុមហ៊ុន​រកស៊ី​លើ​វិស័យ​មួយនេះ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ជាខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោម​ក្រុមហ៊ុន​ទាំងអស់ BE Semiconductor ហៅកាត់ BESI បានព្យាករថា ចំណូល​ប្រចាំ​ត្រីមាសទី ៤ របស់​ពួកគេ​នឹង​ធ្លាក់ចុះ​ពី ១៥% ទៅ ២៥% ដោយសារ​ការ​ទប់ស្កាត់​ការនាំចេញ​បន្ទះឈីប​ទៅ​ប្រទេសចិន ដ្បិត​ដៃគូពាណិជ្ជកម្មធំរបស់​ក្រុមហ៊ុននេះ​ គឺមាន​ទីស្នាក់ការ​នៅ​ចិន​។

ក្រុមហ៊ុន​ខាងលើ​ក៏​បាន​រាយការណ៍​បន្ថែមថា ការបញ្ជាទិញប្រចាំត្រីមាសទី ៣ មាន​ការ​ធ្លាក់ចុះ ១៨,២% មក​នៅ​ត្រឹម ១២២,៧ លានដុល្លារ បើ​ធៀប​នឹង​ត្រីមាសកន្លងទៅ។

សូមជម្រាបដែរថា សហរដ្ឋអាមេរិក​បានប្រកាស​ក្ដែងៗថា នឹង​ចាក់លុយ​រាប់​ពាន់​លាន​ដុល្លារ ជម្រុញ​ការ​ផលិត​បន្ទះឈីប​នៅ​អាមេរិក ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ពិភពលោក​ ក៏ដូចជា​ប្រកួតប្រជែង​ជាមួយ​ចិន​លើ​វិស័យ​បច្ចេកវិទ្យា​ផងដែរ៕