កាលពីថ្ងៃទី ២០ តុលាកន្លងទៅ ប្រធានាធិបតី ចូ បៃឌិន បានទម្លាយឲ្យដឹងថា លោកមានការព្រួយបារម្ភជាខ្លាំង អំពីការផ្ដល់ជំនួយដល់ប្រទេសអ៊ុយក្រែននាពេលខាងមុខ បើសិនជាគណបក្សសាធារណរដ្ឋឈ្មះការគ្រប់គ្រងផ្នែកមួយ ឬសភាអាមេរិកទាំងមូលនៅក្នុងការបោះឆ្នោតថ្ងៃទី ០៨ វិច្ឆិកាខាងមុខ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សូមជម្រាបថា មេដឹកនាំគណបក្សសាធារណរដ្ឋ Kevin McCarthy បានបង្ហើបឲ្យដឹងថា លោកនឹងពិចារណាឡើងវិញ ពីការផ្ដល់ជំនួយដល់អ៊ុយក្រែន បើសិនជាគណបក្សសាធារណរដ្ឋគ្រប់គ្រងសភាអាមេរិក។
គួររំលឹកថា គិតតាំងពីរុស្ស៊ីបើកការឈ្លានពានចូលអ៊ុយក្រែនកាលពីថ្ងៃទី ២៤ កុម្ភៈមកទល់ពេលបច្ចុប្បន្ន អាមេរិកបានផ្ដល់ជំនួយដល់អ៊ុយក្រែនច្រើនជាង ១៧,៥ ពាន់លានដុល្លាររួចមកហើយ៕