ក្រុមហ៊ុន Pfizer ចង់តំឡើងថ្លៃវ៉ាក់សាំងកូវីដ ១៩ ប្រមាណ ៣០ ដុល្លារក្នុងមួយដូស

អន្តរជាតិ

កាលពីថ្ងៃទី ២០ តុលា ក្រុមហ៊ុន Pfizer បាន​ប្រកាសថា ចង់តំឡើងថ្លៃ​វ៉ាក់សាំង​កូវីដ ១៩ ពី ១០០ ដុល្លារ ទៅ ១៣០ ដុល្លារ​ក្នុងមួយដូស បន្ទាប់​ពី​កម្មវិធី​ទិញ​ដោយ​រដ្ឋាភិបាល​អាមេរិក​បាន​បញ្ចប់​ថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋាភិបាល​អាមេរិក កំពុង​ព្យាយាម​ផ្ដល់​ការ​ចាក់វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់ ប៉ុន្តែ​ត្រូវ​បង់ប្រាក់​ប្រមាណ ៣០ ដុល្លារ​ក្នុងមួយដូស សម្រាប់​វ៉ាក់សាំង Pfizer និង BioNTech SE។

ដោយឡែក Pfizer ក៏​បាន​សន្និដ្ឋានដែរថា ការចាក់វ៉ាក់សាំងកូវីដ ១៩ នៅថ្ងៃខាងមុខ អាចនឹង​ប្រព្រឹត្ត​ដូច​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​ផ្ដាសាយ​ប្រចាំ​ឆ្នាំ​ សម្រាប់​មនុស្សពេញវ័យ​ ប៉ុន្តែ​ពួកគេមិនទាន់​ហ៊ាន​កំណត់​ពី​កាលបរិច្ឆេទ​ជាក់លាក់​នៅឡើយ៕