កាលពីសប្ដាហ៍មុន ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុតលើលោកទាំង ៥ រូបមានការធ្លាក់ចុះ ដោយសារស្ថានភាពផ្សារហ៊ុនមិនអំណោយផល ជាហេតុធ្វើឲ្យពួកគេរបូតលុយរាប់សិបពាន់លានដុល្លារ។
យ៉ាងណា សម្រាប់សប្ដាហ៍នេះវិញ ស្ថានការណ៍ហាក់ល្អប្រសើរ ដោយទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុតលើលោកទាំង ១០ រូបមានការកើនឡើងទាំងអស់។ នេះបើតាមការចុះផ្សាយពី Forbes។
ក្នុងចំណោមមហាសេដ្ឋីទាំងអស់ Jeff Bezos កើនទ្រព្យច្រើនជាងគេរហូតដល់ជាង ១២ ពាន់លានដុល្លារ ខណៈ Elon Musk កើនបាន ៧ ពាន់លានដុល្លារ និងអ្នកមានដាច់គេនៅអាស៊ី Gautam Adani កើនជាង ៥ ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍កន្លងទៅ។
តទៅនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតទាំង ១០ រូប គិតត្រឹមថ្ងៃទី ២២ តុលាដូចតទៅ៖
1. Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៤ ពាន់លានដុល្លារ
2. Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥០,៦ ពាន់លានដុល្លារ
3. Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤២,៧ ពាន់លានដុល្លារ
4. Guatam Adani ស្ថាបនិកក្រុមហ៊ុន Adani Group មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៩,៥ ពាន់លានដុល្លារ
5. Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១០២,៤ ពាន់លានដុល្លារ
6. Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ៩៨,៨ ពាន់លានដុល្លារ
7. Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ៩៦,៨ ពាន់លានដុល្លារ
8. Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៧,៣ ពាន់លានដុល្លារ
9.Mukesh Ambani ស្ថាបនិកក្រុមហ៊ុន Reliance Industries មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៧ ពាន់លានដុល្លារ
10.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៣,៨ ពាន់លានដុល្លារ៕