លោក ស៊ី ជាប់ជាប្រធានគណបក្សកុម្មុយនិស្តចិន ដែលជាឱកាសបន្តឆ្ពោះកាន់ប្រធានាធិបតី

អន្តរជាតិ

ប្រធានាធិបតី ស៊ី ជីនពីង ជាប់ឆ្នោតជាប្រធានគណបក្សកុម្មុយនិស្តចិន នាថ្ងៃសៅរ៍ទី២២ តុលានេះ សម្រាប់អាណត្តិទី៣ បន្តទៀតក្នុងរយៈពេល ៥ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្ដល់សេចក្ដីទុកចិត្តដល់លោក ស៊ី ជីនពីង នាពេលនេះ គឺជាដំណើរឆ្ពោះទៅបន្តតំណែងប្រធានាធិបតីមួយអាណត្តិទៀតរបស់លោក ស៊ី នៅខែមីនា ឆ្នាំ២០២៣ ខាងមុខ។

ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​ប្រចាំ​សតវត្ស​ទី​២១​មួយ​រូបនេះ ប្រទេស​ចិន​បាន​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ដ៏​ធំ​មួយ។ លោក ស៊ី ជិនពីង បាន​ឡើង​កាន់​ដំណែង​របស់​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ជាប់​ឆ្នោត​ឆ្នាំ​២០១២។

ក្នុង​ឆ្នាំ​២០០៨ លោក ស៊ី ជីនពីង បាន​ក្លាយ​ជា​អគ្គ​នាយករដ្ឋមន្ត្រី ហើយ​ក្នុង​ឆ្នាំ​២០១២​ត្រូវ​បាន​បោះឆ្នោត​ជាប់​ជា​លេខាធិការ​ទូទៅ​របស់​គណបក្ស​កុំមុយនិស និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​កណ្ដាល​ផង​ដែរ។

ដើម្បី​ជំរុញ​ដំណើរការណ៍​សេដ្ឋកិច្ចចិន ក្នុង​ឆ្នាំ​២០១៤​ លោក ស៊ី បាន​ផ្ដួចផ្ដើម​គំនិត​គម្រោង “ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ” ហើយ​ក្នុង​ឆ្នាំ​២០១៥ លោកក៏​បាន​បញ្ចប់​គោលនយោបាយ​យក​កូន​១​ជា​ផ្លូវការ៕