លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីកូនកាត់អាស៊ាន-អង់គ្លេសជាលើកដំបូងប្រចាំប្រវត្តិសាស្ត្រ បន្ទាប់ពីគូប្រជែងដែលសេសសល់តែមួយគត់គឺ អ្នកស្រី Penny Mordaunt លែងមានសិទ្ធឈរជាបេក្ខភាពបោះឆ្នោត ក្រោយមិនទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់។

យោងតាមការចុះផ្សាយពី BBC បានទម្លាយថា មុនថ្ងៃប្រកាសលទ្ធផលនៅថ្ងៃច័ន្ទ អតីតអគ្គលេខាធិការូបនេះ ទទួលបានសម្លេងគាំទ្រជិត ២០០ ស៊ីដាច់គូប្រជែង Penny Mordaunt។

ការជាប់ឆ្នោតសារនេះ ក៏ជួយឲ្យលោក Sunak ក្លាយជាអ្នកស្នងតំណែងអ្នកស្រី Liz Truss និងបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ជានាយករដ្ឋមន្ត្រីអង់គ្លេសក្មេងបំផុតប្រចាំប្រវត្តិសាស្ត្រក្នុងរយៈពេលច្រើនជាង ២០០ ឆ្នាំចុងក្រោយ។

ដោយឡែក សម្រាប់ថ្ងៃចូលកាន់តំណែងវិញគឺនឹងធ្វើឡើងឆាប់ៗ ដោយមានការតែងតាំងដោយផ្ទាល់ពីព្រះមហាក្សត្រ King Charles III ផងដែរ ស្របពេលលោក Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីទីបួន បន្ទាប់ពី Theresa May, Boris Johnson និងលោកស្រី Truss ដែលឡើងកាន់អំណាចដោយគ្មានការបោះឆ្នោតសកល។

សូមជម្រាបដែរថា ការបោះឆ្នោតជាសកលនឹងធ្វើឡើងនៅយ៉ាងហោចណាស់ឆ្នាំ ២០២៣ បន្ទាប់ពីក្រុមអភិរក្សនិយមបានឈ្នះសំឡេងភាគច្រើនភ្លូកទឹកភ្លូកដីនៅចុងក្រោយក្នុងឆ្នាំ ២០១៩៕