មហាសេដ្ឋីចិន របូតលុយរាប់ពាន់លានដុល្លារ ក្រោយរដ្ឋាភិបាលរឹតបន្តឹងគោលនយោបាយ

អន្តរជាតិ

ប្រធានាធិបតីចិន Xi Jinping នៅតែបន្តរឹតបន្តឹងគោលនយោបាយថ្មី ដែលបានធ្វើ​ឲ្យ​មហាសេដ្ឋី​ស្រុកចិន​ជាច្រើន​រូប របូត​លុយ​អស់​រាប់ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ការ​ចុះផ្សាយពី Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល​បាន​បន្ថែមថា មេធំ​ក្រុមហ៊ុន Tencent Holdings លោក Pony Ma និងមហាសេដ្ឋីមានបំផុតនៅចិន Zhong Shanshan បានរបូតលុយអស់ម្នាក់​ ប្រហែល ២ ពាន់​លាន​ដុល្លារ បន្ទាប់​ពី​តម្លៃ​ហ៊ុន​របស់​ពួកគេធ្លាក់ចុះ ក្រោយ​ការ​រឹតបន្តឹង​គោលនយោបាយ​រដ្ឋាភិបាល។

សូមជម្រាបដែរ​ថា ឆ្នាំនេះ​ហាក់​ដូចជា​ឆ្នាំ​អាក្រក់​បំផុត​របស់​មហាសេដ្ឋី​ចិន ពោល​ដោយសារ​ការរឹតបន្តឹង​វិធានការ​កូវីដ ១៩ ធ្វើ​ឲ្យ​សេដ្ឋកិច្ច និង​ទំហំ​ទ្រព្យសម្បត្តិ​មហាសេដ្ឋី​ក្នុង​ស្រុក​ខាតបង់​ស្ទើរ​គ្រប់គ្នា។

ទ្រព្យសម្បត្តិ​មហាសេដ្ឋី​ចិន ៧៦ នាក់​ក្នុង​ចំណោម​មហាសេដ្ឋី​មាន​បំផុត​លើ​លោក ៥០០ នាក់ គឺ​មាន​ប្រមាណ ៧៨៣ ពាន់​លាន​ដុល្លារ តិចជាង​ឆ្នាំ​ទៅ​ដែល​ចិន​មាន​មហាសេដ្ឋី ៧៩ នាក់​មាន​ទ្រព្យសម្បត្តិ​សរុប ១,១ ទ្រីលាន​ដុល្លារ៕