កាលពីថ្ងៃទី ២៤ តុលាកន្លងទៅ ធនាគារពិភពលោកបានទម្លាយថា ពួកគេបានផ្ដល់ទឹកប្រាក់ជំនួយបន្ថែមប្រមាណ ៥០០ លានដុល្លារ ទៅកាន់ប្រទេសអ៊ុយក្រែនក្នុងការចាយវាយលើបញ្ហាបន្ទាន់ផ្សេងៗ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតមកទល់ពេលនេះ ធនាគារពិភពលោកបានកៀងគរមូលនិធិជំនួយដល់អ៊ុយក្រែនប្រមាណ ១៣ ពាន់លានដុល្លារ ដែល ១១,៤ ពាន់លានដុល្លារ គឺជាការជួយទាំងស្រុងពីធនាគារពិភពលោក។ នេះបើតាមការចុះផ្សាយពី CNA។

ប្រភពដដែលបានបន្ថែមថា ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានបង្កផលប៉ះពាល់ជិត ១០០ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ០១ មិថុនា ហើយដើម្បីអាចស្ដារសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនឡើងវិញ ពួកគេត្រូវការទឹកប្រាក់ប្រហែល ៣៥០ ពាន់លានដុល្លារឯណោះ៕