ការនាំចេញរបស់ចិន ទៅកាន់រុស្ស៊ី មានការកើនឡើងដល់ ២១% កាលពីខែមុន

អន្តរជាតិ

ការនាំចេញរបស់ចិន ទៅកាន់ប្រទេសរុស្ស៊ី បានកើនឡើងដល់ ២១% នៅក្នុងខែកញ្ញា បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការមួយ ចេញផ្សាយដោយសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំនិញសំខាន់ៗដែលចិន បាននាំចេញទៅកាន់ប្រទេសរុស្ស៊ីនោះ រួមមាន ស្មាតហ្វូន គ្រឿងម៉ាស៊ីន គ្រឿងចក្រ និងទូកុងទឺន័រជាដើម។ ទិន្ន័យពីមន្ត្រីគយចិនបាននិយាយផងដែរថា ការកើនឡើងនេះ គឺបានរួមចំណែកយ៉ាងសំខាន់ ដល់កំណើននាំចេញសរុបរបស់ចិន ដល់ចំនួន ៥,៧% ។

មិនតែប៉ុណ្ណោះ ប្រភពខាងលើបានបង្ហាញទៀតថា ការនាំចូលរបស់ចិន ពីរុស្ស៊ី នៅក្នុងខែកញ្ញា ក៏បានកើនឡើងដល់ ៥៥% ផងដែរ បើធៀបនឹងការកើនឡើង ៥៩ នៅក្នុងខែសីហា ខណ:ការកើនឡើងនេះ ត្រូវបានជំរុញដោយការនាំចូលប្រេងដ៏ច្រើនសន្ធឹកសន្ធាប់របស់ចិន ។

ការផ្តត់ផ្គង់ប្រេងពីប្រទេសរុស្ស៊ី មានចំនួនសរុប ៧,៤៦ លានផោន ឬស្មើនឹង ១,៨២ លានបារ៉ែល ក្នុងមួយថ្ងៃ (bpd) ធៀបនឹងការនាំចូលប្រេង ១,៩៦ លាន (bpd) នៅក្នុងខែសីហា ។

ជម្រាបជូនផងដែរថា នៅពេលដែលបណ្តាប្រទេសលោកខាងលិច កំពុងព្យាយាមងាកចេញពីរុស្ស៊ី វាហាក់កំពុងធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង កាន់តែមានសារ:ភាពសំខាន់សម្រាប់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ដោយពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំង ២ បានកើនឡើងដល់ជាង ១៣៦ ពាន់លានដុល្លារ ក្នុងរយ:ពេលត្រឹម ៩ ខែដំបូង ឆ្នាំនេះ ពោលគឺបានកើនឡើង ៣២,៥% ៕