នៅមុននេះបន្តិច ព្រះមហាក្សត្រនៃចក្រភពអង់គ្លេស ព្រះម្ចាស់ Charles III បានប្រកាសតែងតាំងលោក Rishi Sunak ជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស ជាផ្លូវការហើយ បន្ទាប់ពីការលាលែងចេញពីតំណែងរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី Liz Truss កាលពីសប្តាហ៍មុន ។
យ៉ាងណាក៏ដោយ នៅមុនការឡើងកាន់តំណែងនេះ លោក Sunak ត្រូវបានគេដឹងទុកមុនរួចស្រេចហើយ ថានឹងក្លាយជាបេក្ខភាពតែម្នាក់គត់ ដែលអាចឡើងកាន់តំណែងជាប្រធានគណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីគូប្រជែងដែលនៅសេសសល់តែម្នាក់គត់ គឺលោកស្រី Peeny Mordaunt លែងមានសិទ្ធិឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ដោយសារតែមិនទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ ។
ជម្រាបជូនឱ្យដឹងផងដែរថា លោក Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីទីបួន របស់ចក្រភពអង់គ្លេស បន្ទាប់ពី Theresa May , Boris Johnson និងលោកស្រី Liz Truss ដែលជាសមាជិកគណបក្សអភិរក្សនិយម និងឡើងកាន់អំណាច ដោយគ្មានការបោះឆ្នោតសកល ៕