កាលពីថ្ងៃទី ២៦ តុលាកន្លងទៅ ក្រុមហ៊ុនមេរបស់ Facebook គឺ Meta Platforms ត្រូវបានអាជ្ញាធរតួកគីពិន័យជាទឹកប្រាក់ប្រមាណ ៣៤៦,៧២ លានលីរ៉ា ឬប្រហែល ១៨,៦៣ លានដុល្លារ ដោយសារល្មើសច្បាប់ប្រកួតប្រជែង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា អាជ្ញាធរបានសម្រេចថា Meta Platforms បានរារាំងគូប្រជែងក្នុងការផ្ដល់សេវាកម្មដល់អតិថិជនលើបណ្ដាញសង្គម ក៏ដូចជាការដាក់ផ្សាយពាណិជ្ជកម្មតាមរយៈ Facebook, Instagram និង WhatsApp ជាដើម។

សូមជម្រាបដែរថា ការពិន័យនេះ គឺយោងតាមទំហំទឹកប្រាក់ដែល Meta អាចរកបានកាលពីឆ្នាំ ២០២១៕