ក្រុមហ៊ុនប្រេង Shell រាយការណ៍ពីប្រាក់ចំណេញប្រចាំត្រីមាសទី ៣ បានជិត ១០ ពាន់លានដុល្លារ

អន្តរជាតិ

កាលពី​ថ្ងៃទី ២៧ តុលា​កន្លងទៅ ក្រុមហ៊ុន​ប្រេង Shell បាន​រាយការណ៍​ពី​ប្រាក់​ចំណេញ​ប្រចាំ​ត្រីមាសទី ៣ នៃ​ឆ្នាំ ២០២២ នេះ ដោយ​ទទួល​បាន​ប្រមាណ ៩,៥ ពាន់​លាន​ដុល្លារ តិចជាង​ឆ្នាំទៅ​ ដោយសារ​ការចម្រាញ់​ប្រេង និង​ការ​ជួញដូរ​មាន​សភាព​យឺតយ៉ាវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី CNA បាន​បន្ថែមទៀតថា លំហូរ​សាច់ប្រាក់​ប្រចាំ​ត្រីមាស​ឆ្នាំ​នេះ​វិញ Shell មាន​ប្រមាណ ១២,៥ ពាន់​លាន​ដុល្លារ តិចជាង​ឆ្នាំទៅ​ដែល​ធ្លាប់​មាន ១៨,៦ ពាន់​លាន​ដុល្លារ ដ្បិត​ពួកគេ​បាន​កាត់បន្ថយ​ការចំណាយ​ជាង ៤ ពាន់​លាន​ដុល្លារ លើ​កម្លាំង​ពលកម្ម។

ដោយសារ​កម្លាំងពលកម្ម​តិចជាង​ឆ្នាំមុន ដូច្នេះ​ប្រាក់​ចំណេញ​ក៏​ទទួល​បាន​ទាប​ជាង​ឆ្នាំ​មុន​ដូចគ្នា ពោល​ គឺ​តិចជាង​ឆ្នាំទៅ​ប្រហែល ២,៥ ពាន់លាន​ដុល្លារ ដែល​កាលពី​ឆ្នាំទៅ Shell រក​ចំណេញ​លុយ​ ១១,៥ ពាន់​លាន​ដុល្លារ​នៅ​ត្រីមាសទី ៣ ជា​ចំនួន​ច្រើនបំផុត​មួយ​ដែល​ក្រុមហ៊ុនធ្លាប់​រក​បាន។

សូមជម្រាបដែរថា ក្រោយ​ការ​បង្ហោះ​ពី​របាយការណ៍​ប្រាក់​ចំណេញ​ប្រចាំ​ត្រីមាស​ហើយ Shell ក៏​បាន​បង្ហើប​ពី​ផែនការ​នាថ្ងៃអនាគត​បន្តិច​ផងដែរ ដោយ​ពួកគេ​មាន​បំណង​បង្កើន​ភាគលាភ​ឲ្យ​បាន ១៥% ឬ​គិតជា​ទឹកប្រាក់​ប្រហែល ៤ ពាន់​លាន​ដុល្លារ នៅ​ត្រីមាស​ចុងក្រោយ​នេះ៕