តម្លៃផ្ទះនៅហុងកុងបានធ្លាក់ចុះ ២,១% នៅក្នុងខែកញ្ញា បើធៀបនឹងខែសីហា ហើយក៏ជាការធ្លាក់ចុះទាបបំផុត គិតតាំងពីខែមករា ២០១៩។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយរដ្ឋាភិបាល។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ដោយឡែក សន្ទស្សន៍តម្លៃនៃផ្ទះនៅទីនោះវិញ គឺមាន ៣៦២,១ នៅខែកញ្ញា ធ្លាក់ចុះ ៩% ពីចំណុចខ្ពស់បំផុត ៣៩៨,១ នៅខែកញ្ញាឆ្នាំទៅ ខណៈ ៩ ខែតំបូងនៃឆ្នាំនេះវិញ តម្លៃផ្ទះបានធ្លាក់ចុះប្រហែល ៨% ទៀតផង។
សូមជម្រាបដែរថា ទីផ្សារអចលនទ្រព្យនៅចិន និងហុងកុងកំពុងធ្លាក់ចុះក្នុងវិបត្តិដ៏អាក្រក់ ស្របពេលសេដ្ឋកិច្ចពិភពលោកក៏កំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរផង បណ្ដាលឲ្យអ្នកជំនាញជាច្រើនសន្និដ្ឋានថា តម្លៃផ្ទះនៅហុងកុងអាចនឹងធ្លាក់ចុះដល់ ១០% ជាការធ្លាក់ចុះដំបូងបំផុតតាំងពីឆ្នាំ ២០០៨ មក៕