កាលពីពេលថ្មីៗនេះ មានលឺដំណឹងថា ក្ដីក្ដាំរវាងក្រុមហ៊ុនបណ្ដាញសង្គម Twitter ជាមួយនឹងមហាសេដ្ឋីមានបំផុតលើលោក Elon Musk បានដោះស្រាយគ្នារួចស្រេច ដោយមេធំ Tesla នឹងក្លាយជាម្ចាស់ថ្មីនៃបណ្ដាញសង្គមចាបខៀវនេះ។

យ៉ាងណា យោងតាមការចុះផ្សាយពី Independent បានឲ្យដឹងថា ក្រោយក្លាយជាម្ចាស់ក្រុមហ៊ុនថ្មី Elon Musk បានបញ្ឈប់បុគ្គលិកជាន់ខ្ពស់នៅទីនោះជាច្រើន រាប់បញ្ចូលទាំង CEO Parag Agrawal CFO Ned Segal និងប្រធានផ្នែកច្បាប់ Vijaya Gadde ជាដើម។

ដោយឡែក សម្រាប់ការទិញក្រុមហ៊ុន Twitter គឺមិនទាន់បានបញ្ចប់ជាផ្លូវការនៅឡើយ ដោយតុលាការទុកពេលរហូតដល់ចុងសប្ដាហ៍នេះ ដើម្បីឲ្យ Elon Musk អាចបង្វិលលុយទូទាត់ឲ្យក្រុមហ៊ុនក្នុងចំនួនប្រមាណ ៤៤ ពាន់លានដុល្លារ។

សូមជម្រាបដែរថា អំឡុងពេលទស្សនកិច្ចនៅក្រុមហ៊ុន Twitter ថ្មីៗនេះ មហាសេដ្ឋីមានបំផុតលើលោកក៏បានទម្លាយប្រាប់បុគ្គលិកនៅទីនោះថា លោកនឹងមិនកាត់បន្ថយបុគ្គលិក ៧៥% ដូចពាក្យចចាមអារ៉ាមឡើយ៕