មហាសេដ្ឋីមានបំផុតលើលោក Elon Musk បានទម្លាយថា លោកបានទិញក្រុមហ៊ុន Twitter ជាផ្លូវការ ក្រោយរកាំរកូសជាមួយគ្នាអស់រយៈពេលជាច្រើនខែ។ នេះបើតាមការចុះផ្សាយពី Buzz។

ជុំវិញការចំណាយលុយជាង ៤៤ ពាន់លានដុល្លារទិញ Twitter នេះ មានមតិជាច្រើនសុទ្ធតែយល់ឃើញខុសៗគ្នា ហើយទន្ទឹមនឹងនោះសាមីខ្លួនជាម្ចាស់ក្រុមហ៊ុនថ្មី ក៏បានទម្លាយពីមូលហេតុពិតចំពោះការបញ្ជាទិញនេះផងដែរ។
យោងតាមការបង្ហោះសារផ្ទាល់ពី Elon Musk នៅលើ Twitter បានឲ្យដឹងថា មូលហេតុដែលលោកទិញក្រុមហ៊ុននេះ គឺមិនមែនក្នុងគោលបំណងរកលុយឡើយ ផ្ទុយទៅវិញគឺដើម្បីជួយដល់មនុស្សជាតិ ក្នុងការប្រើប្រាស់បណ្ដាញសង្គមឲ្យមានផលប្រយោជន៍នាថ្ងៃអនាគត។

សូមជម្រាបដែរថា តម្លៃហ៊ុនរបស់ Twitter បានកើនឡើងជាថ្មីម្ដងទៀតដល់ ៥៣,១៨ ដុល្លារ/ហ៊ុន បន្ទាប់ពីដំណឹងខាងលើបែកធ្លាយ ខណៈវាក៏កៀកនឹងតម្លៃដែល Elon Musk ធ្លាប់សន្យាជាមួយ Twitter កាលពីខែមេសា ប្រមាណ ៥៤,២ ដុល្លារ/ហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុនមួយនេះមានតម្លៃរហូតដល់ ៤៤ ពាន់លានដុល្លារ៕